កិច្ចប្រជុំ ADMM ១៧៖ វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយឥណ្ឌា ជប៉ុន និងហ្វីលីពីន

(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧ (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយលើកទី១០ (ADMM+) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ១៦ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញទទួលជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំការពារជាតិឥណ្ឌា ជប៉ុន និងហ្វីលីពីន។
កិច្ចប្រជុំ ADMM ១៧៖ វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយឥណ្ឌា ជប៉ុន និងហ្វីលីពីន - ảnh 1នាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Shri Rajnath Singh។ រូបថត៖ VOV

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា Shri Rajnath Singh ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; រក្សានិងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសន្ទនា និងពិគ្រោះយោបល់ រួមទាំងកិច្ចសន្ទនាគោលនយោបាយថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិលើកទី ១៤ នៅប្រទេសឥណ្ឌា និងសម្របសម្រួលរៀបចំសមយុទ្ធរក្សាសន្តិភាពរួមលើកទី ៤ នៅវៀតណាមនាខែធ្នូខាងមុខ។

កិច្ចប្រជុំ ADMM ១៧៖ វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយឥណ្ឌា ជប៉ុន និងហ្វីលីពីន - ảnh 2ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Miyazawa Hiroyuhi 

ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Miyazawa Hiroyuhi ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិ; ដាក់ពង្រាយកិច្ចសហប្រតិបត្តិការរវាងកងយោធា   ការហ្វឹកហ្វឺន សន្តិសុខតាមអ៊ីនធឺណិត និងជំនះលើផលវិបាកនៃសង្គ្រាមប្រកបដោយប្រសិទ្ធភាពបំផុត។ 

កិច្ចប្រជុំ ADMM ១៧៖ វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយឥណ្ឌា ជប៉ុន និងហ្វីលីពីន - ảnh 3ជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilberto Teodoro។ រូបថត៖ VOV

នៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន Gilberto Teodoro ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលយ៉ាងសកម្ម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខា; ពិគ្រោះ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកា និងសន្និសិទយោធា-ការពារពហុភាគី ហើយប្រកាន់ខ្ជាប់នូវគោលជំហររួមរបស់អាស៊ានលើបញ្ហាក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ