កិច្ចប្រជុំ COP27៖ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការថវិកា ២ ទ្រីលានដុល្លារ អាមេរិកក្នុងមួយឆ្នាំដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញ លើកលែងតែប្រទេសចិនប៉ុណ្ណោះនឹងត្រូវការទុនវិនិយោគប្រហែល ២ ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចន្លោះពេលនេះដល់ឆ្នាំ ២០៣០ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំ COP27៖ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការថវិកា ២ ទ្រីលានដុល្លារ  អាមេរិកក្នុងមួយឆ្នាំដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ - ảnh 1គណៈប្រតិភូនានាចូលរួមកិច្ចប្រជុំ COP27 នៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ (រូបថត៖ Reuters)
របាយការណ៍ដែលសហការធ្វើឡើងដោយរដ្ឋាភិបាលអង់គ្លេសនិងអេហ្ស៊ីប ហើយបានចេញផ្សាយកាលពីថ្ងៃទី ៨ ខែវិច្ឆិកា នៅឯកិច្ចប្រជុំលើកទី ២៧ នៃបណ្ដាភាគីដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) បានលើកច្បាស់ថា វិនិយោគិន និងធនាគារអភិវឌ្ឍន៍ពហុភាគីគួរតែរួមវិភាគទានទឹកប្រាក់ប្រហែល ១ ទ្រីលានដុល្លារ។ ក្នុងពេលជាមួយគ្នានោះ មូលនិធិសាធារណៈ និងឯកជននៃប្រទេសកំពុងអភិវឌ្ឍន៍គួរតែរួមវិភាគទានចំនួនដែលនៅសល់ - ប្រហែល ១,៤ ទ្រីលានដុល្លារ។របាយការណ៍ ១០០ ទំព័រ ដោយមានឈ្មោះថា “ផ្ដល់ហិរញ្ញប្បទានដល់សកម្មភាពអាកាសធាតុ” ក៏បានចាត់ទុកផងដែរថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការទឹកប្រាក់ខាងលើដើម្បីលុបបំបាត់ឥន្ធនៈហ្វូស៊ីល វិនិយោគលើថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាកាបូនទាបផ្សេងទៀត ក៏ដូចជាទប់ទល់នឹងផលប៉ះពាល់នៃប៉ាតុភូតអាកាសធាតុជ្រុល។ ការផ្តល់ហិរញ្ញប្បទានដល់កំណើនសេដ្ឋកិច្ចដែលបំភាយកាបូនទាបនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នឹងជួយមនុស្សរាប់ពាន់លាននាក់រួចផុតពីភាពក្រីក្រ បង្កើតការងារធ្វើ ហើយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ