កិច្ចប្រជុំកំពូល G7៖ គាំទ្រចំពោះការពន្យាពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

(VOVWORLD) - សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា G7 គាំទ្រចំពោះការពង្រីក និងការពន្យាពេលកិច្ចព្រម ព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ហើយនឹងបន្តគាំទ្រការនាំចេញផលិតផលកសិកម្ម របស់អ៊ុយក្រែន។

កិច្ចប្រជុំកំពូល G7៖ គាំទ្រចំពោះការពន្យាពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ - ảnh 1មេដឹកនាំក្រុម G7 នៅក្នុងកិច្ចប្រជុំនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។ (រូបថត៖ AFP/VNA)
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) ស្តីពីបញ្ហាអ៊ុយក្រែនដែលបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែឧសភា ក្នុងក្របខ័ណ្ឌនៃ កិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនបានសង្កត់ធ្ងន់ថា៖ G7 គាំទ្រ ចំពោះការពង្រីក និងការពន្យាពេលកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ សមុទ្រ ខ្មៅ ក៏ដូចជាការបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសដែលងាយរងគ្រោះ។ សេចក្តី ថ្លែងការណ៍បានបញ្ជាក់ថា G7 គាំទ្រចំពោះការពង្រីក និងការពន្យាពេលកិច្ចព្រម ព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ហើយនឹងបន្តគាំទ្រការនាំចេញផលិតផលកសិកម្ម របស់អ៊ុយក្រែន។ លើសពីនេះ មេដឹកនាំ G7 ក៏បាននិយាយថា ពួកគេនឹងបន្តផ្តល់ ជំនួយមនុស្សធម៌ដល់ប្រទេសដែលងាយរងគ្រោះបំផុត តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។
មុននោះ នាថ្ងៃទី ១៧ ឧសភា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានពន្យាពេលរយៈពេល ៦០ ថ្ងៃទៀត។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាន បញ្ជាក់ព័ត៌មាននេះនៅថ្ងៃដដែល ហើយបាននិយាយថា ការពន្យាពេលកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិនឹងជួយធានាសន្តិសុខស្បៀងអាហារលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ