កិច្ចប្រជុំកំពូល G7 ចេញសេចក្តីថ្លែងការណ៍រួម

(VOVWORLD) - ទាក់ទងទៅនឹងបញ្ញាសិប្បនិមិត្ត (AI) មេដឹកនាំ G7 បានអំពាវនាវឱ្យមានការអភិវឌ្ឍ និងការអនុម័តស្តង់ដារបច្ចេកទេសអន្តរជាតិសម្រាប់ AI ដែលអាចជឿទុកចិត្តបាន នៅក្នុងបរិបទ ដែលមជ្ឈដ្ឋាននីតិបញ្ញត្តិ G7 ផ្តោតលើបច្ចេកវិទ្យាថ្មីនេះ។
កិច្ចប្រជុំកំពូល G7 ចេញសេចក្តីថ្លែងការណ៍រួម - ảnh 1មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) (រូបថត៖ vna)

នាថ្ងៃទី ២០ ខែឧសភា មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បានចេញសេចក្តីថ្លែងការណ៍រួម នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ប្រទេសជប៉ុន) ដែលបានបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការ និងជៀសភាពតានតឹងកើនឡើងជាមួយប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក។ ក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំ G7 បានសង្កត់ធ្ងន់ទៅលើបំណងប្រាថ្នា "ទំនាក់ទំនងស្ថិរភាព និងស្ថាបនា" ជាមួយទីក្រុងប៉េកាំង ហើយបានប្រឆាំងនឹង "សកម្មភាពយោធូបនីយកម្ម" នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទាក់ទងទៅនឹងបញ្ញាសិប្បនិមិត្ត (AI) មេដឹកនាំ G7 បានអំពាវនាវឱ្យមានការអភិវឌ្ឍ និងការអនុម័តស្តង់ដារបច្ចេកទេសអន្តរជាតិសម្រាប់ AI ដែលអាចជឿទុកចិត្តបាន នៅក្នុងបរិបទ ដែលមជ្ឈដ្ឋាននីតិបញ្ញត្តិ G7 ផ្តោតលើបច្ចេកវិទ្យាថ្មីនេះ។ ចំពោះបញ្ហា ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ មេដឹកនាំ G7 បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការរំលាយកាបូននៅឆ្នាំ ២០៣០ និងការប្តេជ្ញាចិត្តសម្រេចឲ្យបានអព្យាក្រឹតឧស្ម័នតាមផែនទីបង្ហាញផ្លូវនៅឆ្នាំ ២០៥០។ ទាក់ទងនឹងបញ្ហាសន្តិសុខស្បៀងអាហារ មេដឹកនាំ G7 បានស្នើឲ្យភាគី ទាំងអស់ចូលរួមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

។ មេដឹកនាំ G7 ក៏បានបញ្ជាក់ផងដែរថា នឹងបង្កើនជំនួយថាមពល និងជំនួយអភិវឌ្ឍន៍ដល់ប្រទេសទើបលេចចេញ និងកំពុងអភិវឌ្ឍន៍ ជាពិសេសគឺចាត់វិធានការដើម្បីការពារសន្តិសុខស្បៀងអាហារដែលត្រូវបានគំរាមកំហែងដោយជម្លោះនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ