​កិច្ចប្រជុំ​កំពូល​​វិសាមញ្ញ​របស់សហភាព​អឺរ៉ុប ​អនុម័តលើ​​កញ្ចប់ដាក់​​ទណ្ឌកម្ម​ប្រឆាំងនឹង​​រុស្ស៊ី

(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែកុម្ភៈ ម៉ោងនៅទីក្រុងប្រ៊ុចសែល ក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញរបស់សហភាពអឺរ៉ុប(EU) ស្តីពីវិបត្តិរវាងរុស្ស៊ី-អ៊ុយក្រែន មេដឹកនាំសហភាពអឺរ៉ុបបានអនុម័តលើកញ្ចប់ដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីដែលបានស្នើឡើងដោយគណៈកម្មការអឺរ៉ុប។
​កិច្ចប្រជុំ​កំពូល​​វិសាមញ្ញ​របស់សហភាព​អឺរ៉ុប ​អនុម័តលើ​​កញ្ចប់ដាក់​​ទណ្ឌកម្ម​ប្រឆាំងនឹង​​រុស្ស៊ី - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូលវិសាមញ្ញរបស់សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល។ (រូបថត៖ THX/TTXVN)

វិធានការដាក់ទណ្ឌកម្មទាំងនេះ ពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន និងពាណិជ្ជកម្ម ក៏ដូចជាផ្អាកការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់អឺរ៉ុប សម្រាប់មន្ត្រីការទូតរុស្ស៊ី។ កញ្ចប់វិធានការនេះ ក៏បានលើកឡើងពីការបង្កកទ្រព្យសម្បត្តិ និងហាមប្រាមការធ្វើដំណើរសម្រាប់បុគ្គលរុស្ស៊ី និងបេឡារុស្ស ដែលពាក់ព័ន្ធនឹងការរៀបចំប្រតិបត្តិការយោធាបច្ចុប្បន្នរបស់រុស្ស៊ីនៅអ៊ុយក្រែន ដូចជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីជាដើម។

មានវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជាច្រើន លើវិស័យហិរញ្ញវត្ថុ ដូចជាការហាមប្រាមសហគ្រាសរដ្ឋរបស់រុស្ស៊ីពីការធ្វើសកម្មភាពហិរញ្ញវត្ថុជាមួយ EU ឬហាមប្រាមឥស្សរជនរុស្ស៊ី ពីខ្ទង់ផ្ញើប្រាក់បញ្ញើធនាគារថ្មី លើសពី ១០០.០០០ អឺរ៉ូ។

ក្នុងវិស័យដឹកជញ្ជូន គណៈកម្មាធិការអឺរ៉ុបបានស្នើឡើង “បទហាមឃាត់លើការនាំចេញ លក់ ផ្គត់ផ្គង់ ឬការប្រគល់យន្តហោះ និងគ្រឿងបន្លាស់ទាំងអស់ទៅកាន់រុស្ស៊ី ក៏ដូចជាសេវាកម្មជួសជុល ថែទាំ និងសេវាកម្មហិរញ្ញវត្ថុ។ វិធានការទាំងនេះ ក៏បានគ្របដណ្តប់លើការជួលយន្តហោះ និងសេវាកម្មស្រដៀងគ្នានេះផងដែរ”។

បន្ទាប់ពីបានអនុម័តដោយមេដឹកនាំនៃប្រទេសជាសមាជិក EU កញ្ចប់ដាក់ទណ្ឌកម្មនេះនឹងត្រូវបានបកប្រែទៅជាឯកសារច្បាប់ ដែលត្រូវបានរដ្ឋមន្ត្រីការបរទេស EU អនុម័តនៅថ្ងៃទី ២៥ ខែកុម្ភៈ។

មុននោះ នាថ្ងៃទី២៤ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចេញសេចក្តីថ្លែងការណ៍មួយដោយបានឲ្យដឹងថា រុស្ស៊ីនឹងឆ្លើយតបចំពោះអឺរ៉ុបនិងអាមេរិក តាមរយៈវិធានការសងសឹក បន្ទាប់ពីបណ្តាប្រទេសលោកខាងលិចព្យាយាមដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ចំពោះភាពតានតឹងនៅប្រទេសអ៊ុយក្រែន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ