កិច្ចប្រជុំកំពូលអន្តរកូរ៉េចាប់ផ្តើមការចរចារថ្ងៃទី២

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un បានចាប់ផ្តើមធ្វើកិច្ចចរចារថ្ងៃទី២ នៅវេលា ម៉ោង ១០ ព្រឹក នាថ្ងៃទី១៩ ខែកញ្ញា នៅទីក្រុងព្យុងយ៉ាង។
កិច្ចប្រជុំកំពូលអន្តរកូរ៉េចាប់ផ្តើមការចរចារថ្ងៃទី២ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un បានចាប់ផ្តើមធ្វើកិច្ចចរចារថ្ងៃទី២ នាថ្ងៃទី១៩ ខែកញ្ញា នៅទីក្រុងព្យុងយ៉ាង 

        ទីភ្នាក់ងារសារព័ត៌មាន Yonhap បានផ្សាយព័ត៌មានថាថ្នាក់ដឹកនាំទាំងពីររូប នេះហាក់ដូចជាធ្វើកិច្ចចរចារដោយសម្ងាត់ និងគ្មានវត្តមានរបស់មន្ត្រីជាន់ខ្ពស់នៃ ប្រទេសកូរ៉េទាំងពីរចូលរួមឡើយ។ យោងតាមរូបភាពបានផ្សាយដោយ ផ្ទាល់តាមទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវ Peakhwawo បានបង្ហាញឲ្យឃើញថា មន្ត្រីជាន់ខ្ពស់ ដែលចូលរួមកិច្ចចរចារនេះរួមមាន ប្រធានខុទ្ទកាល័យសន្តិសុខនៃ វិមានប្រធានាធិបតីកូរ៉េខាងត្បូងលោក Chung Eui-yong និងអនុប្រធានគណៈ កម្មាធិការឃោសនានៃគណៈបក្សពលករកូរ៉េខាងជើងលោកស្រី Kim Yo-jong បានឈរនៅខាងក្រៅបន្ទប់ប្រជុំនោះដែរ។

យោងតាម Yonhap នេះប្រហែលជាកិច្ចចរចារចុងក្រោយនៅក្នុងជំនួបកំពូល លើកទី ៣ រវាងលោក Moon Jae-in និងលោក Kim Jong-Un។ ដោយបានគ្រោង ទុកថា បន្ទាប់ពីកិច្ចចរចារនេះថា្នក់ដឹកនាំទាំងពីររូបនេះនឹងចេញសេចក្តីថ្លែង ការណ៍រួមថែមទាំងបានរៀបចំសន្និសីទសារព័ត៌មានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ