កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ - ប្រធានាធិបតីអាមេរិកលោក D.Trump បង្ហាញពីទស្សនៈទន់ភ្លន់និងវិជ្ជមាន

(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅចំពោះមុខអភិបាលរដ្ឋអាមេរិកនៅឯសេតវិមានថា លោកមានការពេញចិត្ដដរាបណាកូរ៉េខាងជើងបញ្ឈប់រាល់ការសាកល្បងអាវុធនុយក្លេអ៊ែររបស់ ប្រទេសនេះ។
កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ - ប្រធានាធិបតីអាមេរិកលោក D.Trump បង្ហាញពីទស្សនៈទន់ភ្លន់និងវិជ្ជមាន - ảnh 1ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong- Un និងប្រធានាធិបតីអាមេរិក លោក Donald Trump

ថ្លែងមតិមុនពេលចេញដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទីពីរជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong- Un ប្រធានាធិបតីអាមេរិក ក៏បានជឿជាក់ថា លោកនិងថ្នាក់ដឹកនាំកូរ៉េខាងជើងមាន ទស្សនៈដូចគ្នានៅកម្រិតណាមួយ ហើយភាគីទាំងពីរបានបង្កើតឡើងនូវ "ទំនាក់ទំនងល្អប្រសើរ"ផងដែរ។ យោងតាមប្រមុខសេតវិមាន លោក "មិនប្រញាប់ប្រញាល់ក៏ដូចជាមិនមានបំណងចង់ដាស់តឿននរណា" ក្នុងបញ្ហារំលាយអាវុធនុយក្លេអ៊ែរទេ។ លោក Trump បានប្រកាសថា លោកមិនចង់ឲ្យរាល់ការសាកល្បងអាវុធកើតឡើងបន្តទៀតឡើយ ហើយដរាបណាកូរ៉េខាងជើងនៅតែបន្តបញ្ឈប់ការសាកល្បងទាំងនោះ គឺភាគីនានានឹងពេញចិត្តនឹងគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ