កិច្ចប្រជុំកំពូលអាស៊ាន - អ.ស.ប លើកទី ១០

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាសៀលថ្ងៃទី ៣ ខែវិច្ឆិកានៅប្រទេសថៃ បានប្រព្រឹត្តទៅកិច្ចប្រជុំកំពូល  អាស៊ាន - អ.ស.ប លើកទី ១០ ផងដែរ។
កិច្ចប្រជុំកំពូលអាស៊ាន - អ.ស.ប លើកទី ១០ - ảnh 1 កិច្ចប្រជុំកំពូលអាស៊ាន - អ.ស.ប លើកទី ១០ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់អង្គការសហប្រជាជាតិនិងអាស៊ានក្នុងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ ក្នុងបរិបទដែលស្ថានភាពនៅលើពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញ និងការគំរាមកំហែងដល់សន្តិសុខមិនមែនប្រពៃណីកាន់តែជាច្រើន បទឧក្រិដ្ឋកម្មតាមអ៊ិនធឺរណែត ការរីករាលដាលជំងឺ ការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាជំលោះនៅមុទ្រខាងកើតជាដើម នោះថ្នាក់ដឹកនាំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មការ ជាដើម។ល។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត កិច្ចប្រជុំបានពិនិត្យឡើងវិញមានការវិវឌ្ឍន៍ដ៏គួរឲ្យបារម្ភដោយអះអាងថា សកម្មភាពឯកតោភាគីបានដើរបញ្ច្រាសនឹងច្បាប់អន្តរជាតិនាពេលថ្មីៗនេះ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សន្តិភាព ស្ថិរភាពនិងសន្តិសុខ និងការធ្វើនាវាចរណ៍អាកាសចរដោយសេរីភាពនៅសមុទ្រខាងកើត។ អ.ស.ប បានសម្តែងការគាំទ្រចំពោះគោលជំហររបស់អាស៊ានស្តីពីសមុទ្រខាងកើត ដែលដោះស្រាយការខ្វែងគំនិតគ្នាដោយធ្វើកចិ្ចសន្ទនាឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ថ្នាក់ដឹកនាំនានាបានជឿជាក់ថាឥណ្ឌូណេស៊ីនិងវៀតណាមក្នុងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ ២០២០ នោះអាស៊ាននិងអង្គការសហប្រជាជាតិនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខនិង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់និងនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ