កិច្ចប្រជុំកំពូលអាស៊ាន ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ៖ បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានធ្វើជាអធិបតីក្នុងសន្និសីទកាសែតអន្តរជាតិ ដើម្បីប្រកាសលទ្ធ ផលនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ 
កិច្ចប្រជុំកំពូលអាស៊ាន ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ៖ បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងសន្និសីទដែលពាក់ព័ន្ធ (រូបថត៖ baoquocte.vn)

នៅក្នុងសន្និសីទកាសែត បន្ទាប់ពីបានពិនិត្យឡើងវិញនូវលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កិច្ចប្រជុំទទួលបានជោគជ័យ ដោយបើកផ្លូវថ្មីសម្រាប់អាស៊ាននិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ សម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដើម្បីសន្តិភាពនិងវិបុលភាពនាពេលខាងមុខ។

ថ្លែងទៅកាន់សារព័ត៌មានអំពីផលប៉ះពាល់នៃការប្រកួតប្រជែងយុទ្ធសាស្ត្រ ក្នុងចំណោមប្រ ទេសធំៗ ទៅលើសាមគ្គីភាពអាស៊ាន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា ការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមប្រទេសធំៗ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់បណ្តាប្រទេសអាស៊ាន។

ប្រទេសធំៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិភាព រក្សាស្ថេរភាពនិងលើកកម្ពស់វិបុលភាពពិភពលោក ក្នុងនោះមានទាំងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទៀតផង។ អាស៊ាននិយាយរួមនិងវៀតណាមនិយាយដោយឡែកចង់ឲ្យប្រទេសធំៗ មានទំនាក់ទំនងវិជ្ជមាន មានការប្រកួតប្រជែងតម្លាភាព និងគោរពតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ ដោយរួមចំណែកយ៉ាងមានប្រសិទ្ធិភាពខ្ពស់ដល់សន្តិភាពកិច្ចសហប្រតិបត្តិការសន្តិសុខនិងការអភិវឌ្ឍតំបន់។ ក្នុងស្មារតីកសាងអាស៊ានប្រកបដោយភាពស្អិតរមួតនិងមានការឆ្លើយតប វៀតណាមបានសាមគ្គីភាពជាមួយបណ្តាប្រទេសអាស៊ាន ក្នុងជំហរឯកភាព ស្ថិរភាពសកម្មភាពនិងភាពស្មោះត្រង់ ខិតខំប្រឹងប្រែងដើម្បីតំបន់មួយ បើកចំហ មានតម្លាភាពនិងប្រតិបត្តិតាមច្បាប់។ ទស្សនៈនេះបានសម្តែងច្បាស់នៅក្នុងឯកសាររបស់អាស៊ានពេញមួយឆ្នាំ ២០២០”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc។

ស្តីពីទំនាក់ទំនងអាស៊ាន - សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានទំនាក់ទំនងល្អប្រសើរជាមួយវៀតណាមនិងអាស៊ានក្នុងស្មារតីស្វែងយល់និងគោរពគ្នាទៅវិញទៅមក។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - សហរដ្ឋអាមេរិកលើកទី ៨ ការចូលរួមរបស់ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់សហរដ្ឋអាមេរិកបានបង្ហាញចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកចំពោះអាស៊ានផងដែរ។

ពាក់ព័ន្ធនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លោកនាយករដ្ឋមន្រ្តី ជឿជាក់ថា ប្រទេសនានានឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធិភាពនិងចូលជាធរមាននៅក្នុងប្រព័ន្ធនៃប្រទេសសមាជិក ទាំង១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ