កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​ការតភ្ជាប់​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា

(VOVWORLD) - កិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC ) ជាមួយដៃគូសន្ទនា និងដៃគូដទៃទៀតតាមរយៈប្រព័ន្ធវីដេអូត្រូវបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦ ខែសីហា។
កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​ការតភ្ជាប់​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ ស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន)

ឯកអគ្គរដ្ឋទូត លោក Tran Duc Binh ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ានបានដឹកនាំកិច្ចប្រជុំនេះ ក្នុងនាមជាប្រធាន គណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មនៃបណ្ដាប្រទេសដៃគូរបស់អាស៊ានដូចជា៖ សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី អាល្លឺម៉ង់ កាណាដា នូវែលសេឡង់ ន័រវែស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននារយៈពេលកន្លងទៅក្នុងការជំរុញ ការតភ្ជាប់រវាងអាស៊ាន និងតំបន់។ ទន្ទឹមនឹងនេះ បណ្ដាឯកអគ្គរដ្ឋទូត បានអះអាងថា បន្តជួយឧបត្ថម្ភអាស៊ានអនុវត្តន៍គម្រោងនានាក្នុងក្របខ័ណ្ឌ ផែនការមេតភ្ជាប់អាស៊ាន  (MPAC) ២០២៥ ក៏ដូចជាការតភ្ជាប់ជាទូទៅ សំដៅពង្រឹងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិ្ចក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ