កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាលកម្ពុជា-ឡាវ-វៀតណាម” លើកទី១

(VOVWORLD) - កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលឡាវ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ។
កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាលកម្ពុជា-ឡាវ-វៀតណាម” លើកទី១ - ảnh 1កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាលកម្ពុជា-ឡាវ-វៀតណាម” លើកទី១

នាថ្ងៃទី ២៩ មីនា នៅទីក្រុង Da Nang កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាល កម្ពុជា-ឡាវ-វៀតណាម” លើកទី១ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម; លោកនាយឧត្តមសេនីយ៍ Vilay Lakhamphon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងនគរបាលឡាវ និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលឡាវ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ។

ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងបីបានឯកភាពបន្តសម្របសម្រួល និងរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា; ពង្រឹងការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពពិភពលោក និងតំបន់ ស្ថានភាពទាក់ទងនឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងប្រទេសនីមួយៗ ជាពិសេសតំបន់ព្រំដែន ថែរក្សា និងលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការក្នុងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ អះអាងពីការប្តេជ្ញាចិត្ត ក្នុងការមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីបំផ្លិចបំផ្លាញ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ។

ក្នុងឱកាសនេះ តំណាងប្រទេសទាំងបីបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ