កិច្ចប្រជុំរដ្ឋាភិបាលខែធ្នូ៖ កំណើន GDP សម្រេចបានកម្រិតឯតទគ្គកម្មចំនួន ៧,០៨%

(VOVWORLD) - នារសៀលថ្ងៃទី២៧ ខែធ្នូ នៅកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអោយដឹងថា ក្នុងឆ្នាំ២០១៨ ខឿន សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើន GDP ចំនួន៧,០៨%។ 
កិច្ចប្រជុំរដ្ឋាភិបាលខែធ្នូ៖ កំណើន GDP សម្រេចបានកម្រិតឯតទគ្គកម្មចំនួន ៧,០៨% - ảnh 1 (រូបថត៖ chinhphu.vn)


លោកនាយក រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា មិនមានពេលណាដែលវៀតណាមទទួលបានអតិរេក ពាណិជ្ជកម្មជាង៧ពាន់លានដុល្លាអាមេរិកដូចនៅក្នុងឆ្នាំនេះទេ។ វិស័យផ្សេងៗ ទៀតនៃខឿនសេដ្ឋកិច្ចក៏សម្រេចបានលទ្ធផលដ៏ល្អដែរ រួមមាន៖ ការផ្លាស់ប្ដូររូប សណ្ឋានកំណើន កំណើនឥណទានសម្រេចបានពី១៥ដល់១៦%ក្នុងបរិបទដែល ការធ្វើអាជីវកម្មប្រេងឧស្ម័នធ្លាក់ចុះ ហើយបរិមាណសហគ្រាសដែលត្រូវបាន បង្កើតថ្មីក្នុងឆ្នាំនេះក៏ច្រើនជាងបើធៀបនឹងឆ្នាំមុនៗផងដែរ។

        ពាក់ព័ន្ធដល់រឿងក្ដីដែលភ្ញៀវទេសចរវៀតណាមចំនួន១៥២នាក់រត់គេចនៅតៃវ៉ាន់ (ចិន) នោះ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Le Quang Tung បានរាយការណ៍នៅក្នុងកិច្ចប្រជុំថា តាមរយៈការត្រួតពិនិត្យ ក្រសួង បានរកឃើញខ្សែនាំជនវៀតណាមទៅឯបរទេសដោយខុសច្បាប់តាមរយៈរូបភាពទេសចរណ៍។ ក្រសួងនេះបានផ្ញើរសំណុំឯកសារពាក់ព័ន្ធនានាទៅកាន់ក្រសួង នគរបាលដើម្បីសហការស៊ើបអង្កេតរឿងក្ដីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ