កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល G20 មិន​ចេញ​សេចក្តីថ្លែងការណ៍រួមឡើយ

(VOVWORLD) - ប្រទេសម្ចាស់ផ្ទះឥណ្ឌាបានចេញឯកសារសង្ខេប និងលទ្ធផលរបស់ប្រធាន G20។
កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល G20 មិន​ចេញ​សេចក្តីថ្លែងការណ៍រួមឡើយ - ảnh 1រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា Nirmala Sitharaman ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ ប្រភព៖ ANI

អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានកាលពីម្សិលមិញ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោក Nirmala Sitharaman បានឲ្យដឹងថា ក្រោយរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ កក្កដា នៃកិច្ចពិភាក្សាបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20) មិនបានចេញសេចក្តីថ្លែងការណ៍រួមឡើយ។  ផ្ទុយទៅវិញ ប្រទេសម្ចាស់ផ្ទះឥណ្ឌាបានចេញឯកសារសង្ខេប និងលទ្ធផលរបស់ប្រធាន G20។

កិច្ចប្រជុំនេះត្រូវបានរៀបចំដោយប្រទេសឥណ្ឌានៅរដ្ឋធានី Gandhinagar រដ្ឋភាគខាងលិច Gujarat ក្នុងនាមជាប្រធាន G20 សំដៅនាំចេញកំណែទម្រង់សម្រាប់ធនាគារពហុភាគី បង្កើតសេចក្ដីណែនាំសកលស្ដីពីប្រាក់អេឡិចត្រូនិក និងពន្លឿនការទូទាត់បំណុលសម្រាប់ប្រទេសដែលងាយរងគ្រោះ។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានគ្របដណ្ដប់លើគោលដៅទាំងនេះ ដែលនាំឱ្យមានការខ្វែងគំនិតគ្នារវាងបណ្ដាប្រទេសជាសមាជិក។ ប្រទេសលោកខាងលិច ក្នុងនោះមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានថ្កោលទោសជម្លោះនៅអ៊ុយក្រែន។ ផ្ទុយទៅវិញ រុស្ស៊ី និងចិនប្រឆាំងមិនថាការរិះគន់ជាក់លាក់ណាមួយឡើយ។ ដូច្នេះហើយ ឥណ្ឌាជួបប្រទះការលំបាកក្នុងការសម្រេចឲ្យបានការស្រុះចិត្តគំនិតគ្នារវាងបណ្ដាប្រទេសជាសមាជិក G20។ ជាលទ្ធផល ឥណ្ឌាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ មិនអាចតាក់តែងសេចក្តីថ្លែងការណ៍រួមបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ