កិច្ចប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ ទទួលបានជោគជ័យលើវិស័យជាច្រើន

(VOVWORLD) -  ក្រោយរយៈពេល ៩ ថ្ងៃធ្វើការ កិច្ចប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ បានបិទបញ្ចប់នារសៀលថ្ងៃទី ២៨ ខែកក្កដានៅទីក្រុងហាណូយ។ អញ្ជើញចូលរួមសម័យប្រជុំបិទបញ្ចប់មានអគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc, នាយករដ្ឋមន្រ្តី លោក Pham Minh Chinh, ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងអតីតថ្នាក់ដឹកនាំ បក្ស រដ្ឋនិងរដ្ឋសភា រួមទាំងសមាជិកសភានីតិកាលទី ១៥។

កិច្ចប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ ទទួលបានជោគជ័យលើវិស័យជាច្រើន - ảnh 1កិច្ចប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥  បានបិទបញ្ចប់ដោយសម្រេចបានជោគជ័យលើវិស័យជាច្រើន (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបិទសម័យប្រជុំ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានបញ្ជាក់ថា កិច្ចប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ បានប្រារព្ធធ្វើឡើងនៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងផ្ទុះឡើងយ៉ាងខ្លាំងនៅទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូង ហើយមានហានីភ័យរាតត្បាតលើទ្រង់ទ្រាយធំ។  នៅចំពោះមុខស្ថានការណ៍នោះ រដ្ឋសភាបានសម្រេចជាឯកច្ឆន្ទលើការកាត់បន្ថយ ពេលវេលាប្រជុំចំនួន ៨ ថ្ងៃ បើប្រៀបធៀបនឹងពេលវេលាដែលរំពឹងទុក។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាត្រូវសម្របសម្រួលជាមួយរដ្ឋាភិបាលដើម្បីដាក់ជូនរដ្ឋសភាឲ្យកែសំរួលកម្មវិធីនិងបំពេញបន្ថែមចូលសេចក្តីសម្រេចចិត្តរួមនៃសម័យប្រជុំនូវវិធានការណ៍ជាបន្ទាន់ដែលត្រូវអនុវត្តន៍តែក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ហើយបានកំណត់ពេលវេលាជាក់ស្តែងមួយ។ ប្រការនោះបង្ហាញថា រដ្ឋសភានិងសមាជិកសភាប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធនូវតម្រូវការជាក់ស្តែង ធ្វើសកម្មភាពភ្លាមៗ ចែករំលែកនិងរួមដំណើរជាមួយប្រព័ន្ធនយោបាយទាំងមូលនិងរដ្ឋាភិបាលសម្រាប់គោលដៅដំបូងនិងសំខាន់បំផុតក្នុងការថែទាំនិងការពារសុខភាពរបស់ប្រជាជន។

កិច្ចប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ ទទួលបានជោគជ័យលើវិស័យជាច្រើន - ảnh 2ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថានៅឯពិធីបិទសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥  (រូបថត៖ VOV)

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីការលំបាកនិងបញ្ហាប្រឈមដ៏ធំធេងដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ រដ្ឋសភានិងសមាជិកសភា បានលើកកម្ពស់យ៉ាងខ្លាំងនូវស្មារតីទទួលខុសត្រូវនិងបំណងប្រាថ្នាចង់រួមវិភាគ ទាន ដោយឆ្លៀតយកពេលវេលា បង្កើតភាពច្នៃប្រឌិត ដោយដាក់ចេញនូវមតិយោបល់យ៉ាងក្លៀវក្លានិង សមស្រប សម្រាប់រដ្ឋសភាពិចារណាអនុម័តនិងប្រកាសឱ្យប្រើក្នុងសេចក្តីសម្រេចចិត្តចំនួន ២៩ ជាពិសេស ដោះស្រាយជាបន្ទាន់និងសម្រេចចិត្តលើបញ្ហាចំពោះមុខផង និងសម្រេចចិត្តលើបញ្ហាសំខាន់មានលក្ខណៈយុទ្ធសាស្ត្រ យូរអង្វែង ដើម្បីចូលរួមចំណែកបង្កើតឡើងកិច្ចប្រជុំប្រកបដោយជោគជ័យតាមទិដ្ឋភាពជាច្រើន”។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានបំពេញភារកិច្ចសំខាន់ៗក្នុងការពិចារណានិងសម្រេចលើការរៀបចំរចនាសម្ព័ន្ធនិងអនុម័តតែងតាំងកម្មាភិបាលសំខាន់ៗសម្រាប់ក្បាលម៉ាស៊ីនរដ្ឋ ក្នុងនោះមានមុខតំណែងខ្ពស់បំផុត គឺប្រធានរដ្ឋ ប្រធានរដ្ឋសភានាយករដ្ឋមន្រ្តី  រដ្ឋមន្ត្រី។ រដ្ឋសភាពិចារណានិងសម្រេចលើប្រព័ន្ធផែនការ ៥ ឆ្នាំសម្រាប់ឆ្នាំ ២០២១-២០២៥។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់រដ្ឋសភានិងរដ្ឋាភិបាល ដែលបង្កើតលក្ខណៈអំណោយផលសម្រាប់រដ្ឋាភិ បាល សាខានិងមូលដ្ឋានក្នុងការអនុវត្តឲ្យបានឆាប់ៗ នូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ