កិច្ចប្រជុំលើកទី ២គណៈកម្មាធិការ សេចក្តីព្រៀងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។

(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ ប្រធានរដ្ឋសភាវៀតណាម និងជាប្រធាន

គណៈកម្មាធិការសេចក្តីព្រៀងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
លោកNguyen Sinh Hung បានធ្វើអាធិបតី កិច្ចប្រជុំលើកទី ២គណៈ
កម្មាធិការសេចក្តីព្រៀងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។ ថ្លែង
មតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖
កិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការសេចក្តី ព្រៀងវិសោធនកម្ម
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ នឹងវាយតំលៃ សេចក្តីព្រៀងរបាយការណ៍បូក
សរុបអនុវត្តរដ្ឋធម្មនុញ្ញ ១៩៩២ ទន្ទឹមនឹងនោះ រួមយោបល់ចំពោះ
ទឹសដៅសំខាន់មួយចំនួន ក្នុងសេចក្តីព្រៀងវិសោធនកម្មរដ្ឋធម្មនុញ្ញ
 ១៩៩២ ផងដែរ។ សង្កត់ធ្ងន់ ទៅលើការលៈទេសៈធ្វើវិ​សោធនកម្ម
រដ្ឋធម្មនុញ្ញ ១៩៩២ ប្រធាន រដ្ឋសភា Nguyen Sinh Hung ចាត់ទុកថា៖
ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ​ត្រូវឆ្លើយតបសំណូមពរ ដែលសម
ស្របជាមួយស្ថានភាព​ ក្នុងប្រទេស ព្យាករណ៍និន្នាការក្នុងតំបន់និង
លើសកលលោក ក្តាប់ជាប់ សេចក្តីសំរេចចិត្តនៃមហាសន្និបាតបក្ស
លើកទី ១១ សំដៅបំរើ ការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ និងប្រជា
ជាតិ។ សេចក្តីព្រៀង វិសោធនកម្មរដ្ឋធម្មនុញ្ញ ១៩៩២ ក៏ត្រូវជំរុញ
យ៉ាងខ្លាំងចរិត្តលក្ខណៈ ប្រជាធិបតេយ្យរបស់ប្រជាជន អះអាងនូវ
ចិរតលក្ខណៈរបស់ប្រជាជន ដោយ ប្រជាជាន និងដើម្បីប្រជាជាន
ផងដែរ។ សេចក្តីព្រៀងវិសោធនកម្មរដ្ឋធម្មនុញ្ញ ១៩៩២ ក៏ត្រូវសំដែង
ច្បាស់ នូវរូបសណ្ឋានរដ្ឋសង្គមនិយម ថែមទៀត សំដៅ ឆ្ពោះទៅគោល
ដៅកំពូល គឺ លើកកំពស់ប្រសិទ្ធភាពបំរើប្រជាជន។ ប្រធាន រដ្ឋសភា
 Nguyen SinhHungបានស្នើបណ្តាសមាជិកនៃគណះកម្មាធិការរួមយោ
បល់អំពីមុខងារភារកិច្ចនិងទឹសដៅជាសារវ័ន្តក្នុងការរៀបចំសកម្មភាព
នៃបណ្តាស្ថាប័ននីតិបញ្ញាតិ​យុត្តិធម៏ កតិយុត្តនិងនីតិប្រតិបិត្ត។ល។
ប្រធាន រដ្ឋសភា Nguyen Sinh Hungបានឲ្យដឹងថា ក្រោយពីយកមតិ
របស់បណ្តាសមាជិក នៃគណៈកម្មាធិការ សេចក្តីព្រៀងវិសោធនកម្ម
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នឹងបានដាក់ជូនរដ្ឋសភារួមយោបល់អំពីរបៀប
និងពេលវេលាប្រកាសជាសាធារណះព្រមទាំងទទួលការរួមមតិពី
ប្រជាជនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ