កិច្ចប្រជុំលើកទី ៤ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

(VOVWORLD) - នាថ្ងៃទី ៦ ខែធ្នូនៅ ទីក្រុង Ha Long (ខេត្ត Quang Ninh) បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ៤ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដើម្បីវាយតម្លៃលើលទ្ធផលក្នុងការអនុវត្តគម្រោងនិងឯកភាពអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
កិច្ចប្រជុំលើកទី ៤ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា - ảnh 1 ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅខេត្តរតនគិរីនៃប្រទេសកម្ពុជា (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានដោយយោងតាមតាមខ្លឹមកំណត់ហេតុសម័យប្រជុំលើកទី ៣ និងការអនុវត្តគម្រោងធានាគុណភាពនិងលទ្ធផលល្អ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏អះអាងថាភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការសិក្សាឃ្លាំមើល និងវាយតម្លៃលើស្ថានភាពជាក់ស្តែង ព្រមទាំងលើកឡើងផែនការសាងសង់ ជួសជុល កែលម្អ និងស្តារឡើងវិញស្តូបមិត្តភាពវៀតណាម - កម្ពុជាជាដើម។ ភាគីទាំងពីរក៏ឯកភាពផ្លាស់ប្តូរជារឿយៗអំពីវិធានការនានា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនិងការត្រួតពិនិត្យយ៉ាងសកម្ម ហើយដាស់តឿនមូលដ្ឋាននានាឱ្យអនុវត្តការសាងសង់ ជួសជុល និងកែលំអឡើងវិញនូវស្តូបមិត្តភាពនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ