កិច្ចប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ការកៀងគរប្រភពធនធានឯកជនតាមរយៈការវិនិយោគ PPP

(VOVWORLD) - បន្តកិច្ចប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នោះ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា អង្គប្រជុំបានពិភាក្សាអំពីច្បាប់វិនិយោគក្នុងទម្រង់ភាពជាដៃគូសាធារណៈ - ឯកជន (PPP)។  
កិច្ចប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ការកៀងគរប្រភពធនធានឯកជនតាមរយៈការវិនិយោគ PPP - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ 

សមាជិក សមាជិកាសភាបានឯកភាពអំពីភាពចាំបាច់ក្នុងការអនុម័តលើច្បាប់ PPP ដោយវាយតម្លៃថា ការបង្កើតច្បាប់ដើម្បីអនុវត្តន៍ជាក់ស្តែងនូវទស្សនៈនិងគោលការណ៍ណែនាំរបស់បក្ស និងអនុវត្តន៍ជាក់ស្តែង នូវបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ ស្តីពីការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិនិយាយរួមក៏ដូចជា ការកៀរគរប្រភពធន ធានឯកជនតាមរយៈការវិនិយោគ PPP និយាយដោយឡែកផងដែរ។  

លោក Tran Van Lam សមាជិកសភានៃខេត្ត Bac Giang បានលើកមតិថា៖ “នេះគឺជា គោលនយោបាយដើម្បីឆ្លើយតបតាមតម្រូវការនៃស្ថានភាពជាក់ស្តែង បង្កើតមូលដ្ឋានគ្រឹះច្បាប់រឹងមាំនិងមានស្ថេរភាព ដើម្បីរួមចំណែកធ្វើឱ្យបរិយាកាសអាជីវកម្មមានតម្លាភាព ក៏ដូចជាបង្កើតឱកាសដើម្បីទាក់ទាញធនធានយ៉ាងធំធេងរបស់ឯកជនសម្រាប់ការអនុវត្តនូវគម្រោងជាតិសំខាន់ៗនាពេលខាងមុខ។ បច្ចុប្បន្ននេះ គម្រោង PPP តែងតែផ្តោតសំខាន់លើការដឹកជញ្ជូននិងសំណង់សុខុមាលភាព ប៉ុន្តែ វិស័យមួយចំនួនដូចជា បរិស្ថាន និងការដោះស្រាយកាកសំណល់ជាដើម មិនទាន់មានប្រសិទ្ធភាពនោះទេ។ ហេតុដូច្នេះ ខ្ញុំស្នើថាសេចក្តីព្រាងច្បាប់នេះ គួរតែកំណត់ ថា រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវក្នុងការផ្តល់ក្របខ័ណ្ឌតម្លៃរួមសម្រាប់សេវាកម្មដោយអាជីវកម្ម PPP ផ្គត់ផ្គង់ ដើម្បីតំបន់នានា នឹងនរចិត្តអនុវត្តន៍រាល់គម្រោងអំពីបរិស្ថាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ