កិច្ចប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣ត្រៀមរៀបចំមុខដំណែងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋ

(VOVworld)-នារសៀលថ្ងៃទី១២មិនា សន្និសីទលើកទី២គណៈកម្មាធិការមជ្ឈឹមបក្ស
នីតិកាលទី១២បានបិទបញ្ចប់ប្រកបដោយជោគជ័យបន្ទាប់ពីរយៈពេល៣ថ្ងៃធ្វើការ។
​នៅសន្និសីទនេះ សមាជិកសមាជិការបក្សបានលើកកំពស់ស្មារតីមានការទទួលខុស
ត្រូវក្នុងការពិភាគ្សានិងចូលរួមមតិសំខាន់ៗ ទៅលើរបាយការណ៍និងខ្លឹមសារនៃសន្និ
សីទ។ការិយាល័យនយោបាយបានទទួលយករាល់មតិព្រមទាំងបកស្រាយនូវបញ្ហា
ខ្វែងគំនិត។​គណៈកម្មាធិការមជ្ឈឹមបានឯកភាពខ្ពស់ក្នុងការអនុម័តសេចក្តីសម្រេច
ចិត្តនៃសន្និសីទ។

កិច្ចប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣ត្រៀមរៀបចំមុខដំណែងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋ - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិបិទអង្គប្រជុំ
(រូបថតៈVGP/Nhật Bắc )


            ថ្លែងមតិបិទបញ្ចប់សន្និសីទ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong បានសង្កត់ធ្ងន់និងបំភ្លឺច្បាស់នូវបញ្ហាមួយចំនួនដើម្បីការស្រុះចិត្ត
គំនិតក្នុងការបញ្ជាណែនាំអនុវត្ត។ របៀវវារៈនៃអង្គប្រជុំបានឯកភាពខ្ពស់ចំពោះរបាយ
ការណ៍និងសេចក្តីព្រាងរបៀបវារៈនិងចាត់ទុកថា សេចក្តីព្រាងបានរៀបចំយ៉ាងហ្មត់
ចត់ ខ្លឹមសារបង្ហាញបាននូវប្រធានបទ និងភារកិច្ចស្នូលដែលសេចក្តីសម្រេចចិត្តនៃ
មហាសន្និបាតបក្សលើកទី១២បានដាក់ចេញ។​បញ្ហាដែលបានលើកយកមកពិភាគ្សា
នៅក្នុងអង្គប្រជុំសុទ្ធតែជាបញ្ហាសំខាន់និងចាំបាច់ សំដៅអនុវត្តប្រកបដោយជោគ
ជ័យនូវមហាសន្និបាតបក្សលើទី១២។

            ស្តីពីបញ្ហាអភិបឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ២០១៦-២០២១ គណៈកម្មា
ធិការមជ្ឈឹមបានវាយតម្លៃខ្ពស់នូវការត្រៀមរៀបចំនិងស្រុះចិត្តគំនិតជាសារវ័ន្តចំពោះ
រាល់ការពិនិត្យវាយតម្លៃ និងសំណើរដែលបានដាក់ក្នុងររបាយការណ៍។ មជ្ឈឹមបាន
សង្កត់ធ្ងន់ជាពិសេស ទៅលើភាពចាំបាច់ផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍន៍ផ្នែកក
សិកម្ម កសិករនិងជនបទ កែលំអបរិយាកាសធ្វើអាជីវកម្ម។ ឯកភាព្ពស់ថែមទៀតនូវ
មនសិការស្តីពីខឿនសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម អំពីតួនាទីរបស់រដ្ឋ ទីផ្សារ
និងអង្គភាព អាជីវកម្ម អំពីការអភិវឌ្ឍន៍ចាប់រហ័ស អំពីការផ្លាស់ប្តូររូបសណ្ឋានកំណើន
 និងរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។នៅក្នុងសន្និ
សីទលើកនេះ មជ្ឈឹមបានបោះឆ្នោតឧទ្ទេសនាមបេក្ខជនសម្រាប់ដំណែងប្រធានរដ្ឋ
នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ជាមុខដំណែងថ្នាក់ដឹកនាំសំខាន់របស់រដ្ឋ។

            អគ្គលេខាបក្សលោក Nguyen Phu Trong បានលើកច្បាស់ថា ដោយឈរលើ
មូលដ្ឋាននៃការអនុម័តនិងបោះឆ្នោតកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹម ការិយា
ល័យនយោបាយនឹងបញ្ជាណែនាំស្ថាប័នមានសមត្ថកិច្ចនានាបន្តសុក្រិដ្ឋការរៀបចំ
បេក្ខជនសម្រាប់មុខដំណែងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋសំដៅត្រៀមដាក់ជូនរដ្ឋសភា
នៅកិច្ចប្រជុំលើកទី១១នីតិកាលទី១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ