កិច្ចប្រជុំលើកទី៥នៃគណៈកម្មាធិការចំរុះវៀតណាមកូរ៉េខាងត្បូង បញ្ចប់ប្រកបដោយជោគជ័យ

(VOVworld)-នាថ្ងៃទី៩ធ្នូ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក
Vu Huy Hoang បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៥ នៃ គណៈកម្មាធិ
ការចំរុះវៀតណាម-កូរ៉េខាងត្បូង អំពីកិច្ចសហប្រតិបត្តិការអគ្គិសនី នុយក្លេអ៊ែរ
ឧស្សាហកម្ម ថាមពលនិងពាណិជ្ជកម្មនៅទីក្រុងសេអ៊ូលរបស់ ប្រទេសកូរ៉េខាង
ត្បូង ។ កិច្ចប្រជុំនេះរួមចំណែកអនុវត្តជាក់ស្តែងការសន្យារបស់ថ្នាក់ដឹកនាំទាំង
ពីរក្នុងការជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើបណ្តាវិស័យ
សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​​ ឧស្សាហកម្ម និងថាមពល។ លទ្ធផលនៃកិច្ចប្រជុំនេះ ជា
មូលដ្ឋានសំខាន់ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំលំពូលនៃប្រទេសទាំងពីរ ក្នុង
ឱកាសដំណើរ ទស្សនកិច្ចការងារនៅកូរ៉េខាងត្បូងរបស់នាយករដ្ឋមន្ត្រីវៀត
ណាម Nguyen Tan Dung ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ធ្នូ។

        ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំពេញអង្គ នាថ្ងៃទី៨ធ្នូ បណ្តាអនុគណៈ កម្មការទទួលបន្ទុកវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម អគ្គិសនី ថាមពល និងពាណិ
ជ្ជកម្មបានបើកកិច្ចប្រជុំនៅទីក្រុងសេអ៊ូល សំដៅពិនិត្យឡើងវិញសកម្មភាព សហ ប្រតិបត្តិការនៃប្រទេសទាំងពីរនាពេលកន្លងទៅ ព្រមទាំងសកម្មភាពសហ ប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។ បញ្ចប់សម័យប្រជុំ ក្រសួងនៃប្រទេស ទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុអង្គប្រជុំ និងទទួលស្គាល់ចំពោះ ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរកាន់តែបាន ពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ