កិច្ចប្រជុំសន្តិសុខ Munich៖ អាមេរិកសន្យាបន្តប្រយុទ្ធប្រឆាំង IS ក្រោយ​ពី​ដកទ័ព​ចេញពី ស៊ីរី

(VOVWORLD) -នៅក្នុងកិច្ចប្រជុំសន្តិសុខ Munich (អាល្លឺម៉ង់) នាថ្ងៃទី ១៦ ខែកុម្ភៈអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានថ្លែងសុន្ទរកថាអំពីបញ្ហាជាច្រើន ដែលត្រូវបានសាធារណៈមតិយកចិត្តទុកដាក់ ក្នុងនោះមានការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) និងបញ្ហាអ៊ីរ៉ង់។ 
កិច្ចប្រជុំសន្តិសុខ Munich៖ អាមេរិកសន្យាបន្តប្រយុទ្ធប្រឆាំង IS ក្រោយ​ពី​ដកទ័ព​ចេញពី ស៊ីរី - ảnh 1 សមាជិក SDF ក្នុងយុទ្ធនាការប្រឆាំងនឹង IS នៅ Abu Kamal ខេត្ត Deir Ezzor ប្រទេសស៊ីរី។ (រូបថត៖ AFP / VNA)

ស្ដីពីការប្រយុទ្ធប្រឆាំង IS នោះ លោក Mike Pence បានអះអាងថា IS ត្រូវបានវាយបរាជ័យ ហើយនេះគឺជាមូលហេតុធ្វើឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump មានបំណងដកទ័ពចេញពីស៊ីរី។ លោក Mike Pence បានសន្យាថា អាមេរិកនឹង "រកចាប់ខ្លួន" ខ្មាន់កាំភ្លើង IS ទោះបីជាវ៉ាស៊ីនតោនបានដកទ័ពចេញពីស៊ីរីក៏ដោយ។

ទន្ទឹមនឹងនេះ អនុប្រធានាធិបតី លោក Mike Pence បានដាស់តឿនបណ្ដាប្រទេសអឺរ៉ុបដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ុង និងក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង រុស្ស៊ី អាមេរិក ចិននិងអាល្លឺម៉ង់) ដែលមានឈ្មោះថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)  ព្រមទាំងរួមជាមួយវ៉ាស៊ីនតោនដាក់សម្ពាធសេដ្ឋកិច្ចនិងការទូតលើទីក្រុងតេអេរ៉ង់។

នាថ្ងៃដដែល ថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខ Munich នោះ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah El-Sisi បានសង្តត់ធ្ងន់លើរាល់ការសាកល្បងសន្តិសុខ ដែលអាហ្វ្រិកត្រូវប្រឈម ក៏ដូចជាបណ្ដាបញ្ហាចំណាក់ស្រុក និងវិធានការប្រយុទ្ធប្រឆាំងភេរវករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ