កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី៩ - ព្រឹត្តិការណ៍អន្តរជាតិពិសេសដោយឡែកសម្រាប់យុវជន

(VOVWORLD) - កិច្ចប្រជុំសមាជិកសភាវ័យក្មេងជាសាកលលើកទី៩ ដោយរដ្ឋសភាវៀតណាមទទួលរៀបចំក្រោមប្រធានបទ៖ “តួនាទីរបស់យុវជនក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងហាណូយ។
កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី៩ - ព្រឹត្តិការណ៍អន្តរជាតិពិសេសដោយឡែកសម្រាប់យុវជន - ảnh 1លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានជូនដំណឹងអំពីកិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី៩

នៅក្នុងសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី ១២  ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការរៀបចំបានឲ្យដឹងថា នេះគឺជាកិច្ចប្រជុំដ៏ធំបំផុតមិនធ្លាប់មាន ដោយមានការចូលរួមរបស់តំណាង ៥០០ នាក់ ក្នុងនោះតំណាងអន្តរជាតិជាង ៣០០ នាក់ មកពីគណៈប្រតិភូចំនួន ៨០ តំណាងឱ្យសភាអន្តរជាតិ ទីភ្នាក់ងារ វេទិកាអន្តរសភាក្នុងតំបន់ ព្រមទាំងអង្គការយុវជនអន្តរជាតិ។

កិច្ចប្រជុំនេះរួមមានវគ្គពិភាក្សាប្រធានបទចំនួន ៣ ស្តីពី៖ ការផ្លាស់ប្តូរឌីជីថល; នវានុវត្តន៍និងសហគ្រិនភាព; លើកកម្ពស់ការគោរពភាពចម្រុះនៃវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

អញ្ជើញថ្លែងមតិក្នុងសន្និសីទកាសែត លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា៖ ការដែលរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងជាសាកលលើកទី ៩ ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍កិច្ចការបរទេសដែលមានសារសំខាន់ និងអត្ថន័យធំធេង បញ្ជាក់ពីការចូលរួមយ៉ាងសកម្ម មានទំនួលខុសត្រូវ និងសកម្មរបស់វៀតណាមក្នុងអង្គការអន្តរសភាធំជាងគេនៅលើភពផែនដី។ ទន្ទឹមនឹងនោះ បង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះយុវជន និងចំពោះបញ្ហាសកលរបស់មជ្ឈដ្ឋានយុវជននាពេលបច្ចុប្បន្ន។ នេះក៏ជាសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តសេចក្តីណែនាំលេខ ២៥ របស់លេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការជំរុញ និងលើកកំពស់ទំនាក់ទំនងកិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម ដំណាក់កាល ២០២១ - ២០៣០។

អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន លោកស្រី Zena Hial នាយិការកម្មវិធីសមាជិកសភាវ័យក្មេងនៃសហភាពអន្តរសភា (IPU) បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំវៀតណាមដែលបានបង្កើតឱកាសឱ្យ IPU សហការរៀបចំកិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលជាព្រឹត្តិការណ៍អន្តរជាតិពិសេសដោយឡែកសម្រាប់យុវជន។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំសមាជិកសភាវ័យក្មេងជាសាកលលើកទី៩ ក៏ជាឱកាសសម្រាប់វៀតណាមផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់មិត្តអន្តរជាតិនូវទំនៀមទម្លាប់ វប្បធម៌ ប្រទេសជាតិ ប្រជាជន ក៏ដូចជាគោលនយោបាយការបរទេស និងសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ