កិច្ចព្រមព្រៀងជាង ១០ នឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន

(VOVWORLD) - បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការនៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong និងប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev បានអញ្ជើញជួបពិភាក្សាការងារ។

កិច្ចព្រមព្រៀងជាង ១០ នឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន - ảnh 1គណៈប្រតិភូទទួលស្វាគមន៍ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ An Dang/TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នាព្រឹកថ្ងៃទី ២១ សីហានេះ ប្រធានាធិបតីលោក Kassym-Jomart Tokayev បានអញ្ជើញមកដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនិងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកប្រធាន ហូជីមិញនៅប្រាង្គតម្កល់សពនៃទីក្រុងហាណូយ។ បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការនៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong និងប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev បានអញ្ជើញជួបពិភាក្សាការងារ។

តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ១០ ដែលក្នុងនោះមាន៖ ផែនការសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម;   ការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរជាដើម។ ឯកសារទាំងនេះនឹងគាំទ្រយ៉ាងសកម្មនូវការផ្លាស់ប្តូរទេសចរណ៍ រួមចំណែកលើកកម្ពស់ការវិនិយោគ វប្បធម៌ ការអប់រំ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។

លទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីកាហ្សាក់ស្ថាននឹងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ