កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - កំណត់អត្តសញ្ញាណដើម្បីផ្លាស់ប្តូរទម្រង់នៃកំណើន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម សហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម រូមទាំងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានរៀបចំសន្និសីទស្តីពី "ឱកាសនិងបញ្ហាប្រឈមសំរាប់កសិកម្មវៀតណាមនៅពេលចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី"។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - កំណត់អត្តសញ្ញាណដើម្បីផ្លាស់ប្តូរទម្រង់នៃកំណើន - ảnh 1 សន្និសីទស្តីពី "ឱកាសនិងបញ្ហាប្រឈមសំរាប់កសិកម្មវៀតណាមនៅពេលចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ក្នុងសន្និសីទនេះតំណាងទាំងអស់បានឯកភាពចំពោះការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី។ ដូចជា CPTPP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) គឺជាឱកាសមួយ ដើម្បីពង្រីកទីផ្សារសម្រាប់ការនាំចេញដោយនិយាយរួមនិងកសិផលនិយាយដោយឡែក។ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានលើកច្បាស់ថា៖« ភ្នាក់ងារគ្រប់គ្រងរបស់ក្រសួង និងស្ថាប័ននានាត្រូវតែកែតម្រូវដើម្បីឲ្យបានសមស្រប? តើសហគ្រាសនានាគួរតែធ្វើអ្វីខ្លះ? តើអាជ្ញាធរមូលដ្ឋានធ្វើអ្វីខ្លះ? តើប្រជាជនត្រូវចូលរួមក្នុងខ្សែសង្វាក់តភ្ជាប់យ៉ាងដូចម្តេចដែរ? តាមរយៈសន្និសីទនេះយើងនឹងបង្កើតកម្មវិធី ជាពិសេសគឺសំរាប់តំបន់នីមួយៗនៃមុខទំនិញនីមួយៗ ដែលនឹងមានផ្នែកជំនាញរៀងៗខ្លួនផងដែរដោយទាមទារឲ្យយើងត្រូវបំពាក់ចំណេះដឹងឲ្យបានល្អបំផុតនិងមានភាពម្ចាស់ការបំផុត ដើម្បីធ្វើអាជីវកម្មនូវឧត្តមភាពនៃសក្តានុភាព ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបំផុតនេះនាំមកដល់ យើង។ប្រសិនបើសម្រេចបានប្រការនេះ ខឿនសេដ្ឋកិច្ចថ្មីនឹងធ្វើសមាហរណកម្មប្រកបដោយជោគជ័យ ដោយជួយផ្លាស់ប្តូរទម្រង់នៃការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ