កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីEU-វៀតណាម៖ជម្រុញសកម្មភាពរៀបចំគោលនយោបាយ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីEU-វៀតណាម៖ជម្រុញសកម្មភាពរៀបចំគោលនយោបាយ - ảnh 1


(VOVworld)-សំដៅជម្រុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហ
ភាពអឺរ៉ុប(EU) ជាមួយវៀតណាម ដែលនឹងមានសុពលភាពនាឆ្នាំ២០១៨នោះ
ក្នុងឆ្នាំ២០១៦នេះ សភាពាណិជ្ជកម្មអឺរ៉ុប (EuroCharm) ប្រចាំនៅវៀតណាមនឹង
រៀបចំសកម្មភាពជា ច្រើនដែលក្នុងនោះមានសិក្ខាសាលាស្តីពី “ទស្សនវិស័យ
EU-វៀតណាម FTA” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី២មិនាខាង
មុខ។ ក្រោមប្រធាន បទ“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីEU-វៀតណាមនិងជម្រុញ ”សកម្មភាពចលនាគោលនយោបាយ ក្នុងឆ្នាំ២០១៦នេះ សភាពាណិជ្ជកម្ម
អឺរ៉ុប នឹងរៀបចំសកម្មភាពជាច្រើននៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ ដែល
ក្នុង នោះបានប្រកាសលទ្ធផលពិនិត្យ សន្ទស្សន៍បរិយាកាសធ្វើអាជីវកម្ម តាមនោះ
ឆ្លុះ បញ្ជាំងនូវការផ្លាស់ប្តូរទំនុកទុកចិត្តរបស់សហគមន៍អង្គភាពអាជីវកម្មអឺរ៉ុប
ក៏ដូច ជាឆ្លុះបញ្ជាំងអំពីផែនការធ្វើអាជីវកម្មររបស់សហគ្រាសជាសមាជិក។
លោក Vo Quang Hue សមាជិកគណៈកម្មាធិការប្រតិបត្តិ EuroChamនៅវៀតណាម
បាន ឲ្យដឹងថា៖

        “វិស័យសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥មានបំរ៉ែបំរួលគួរឲ្យកត់
សម្គាល់។ យើងខ្ញុំរំពឹងទុកថា ប្រការនេះនឹងបានរក្សាជាបន្តក្នុងឆ្នាំ២០១៦។​ជា ពិសេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម នឹងបង្កបុព្វបទសម្រាប់ការវិនិយោគជាច្រើន។​នាពេលថ្មីៗនេះ យើងខ្ញុំក៏បានប្រ កាសនូវខ្លឹមសានៃកិច្ចព្រមព្រៀងនេះ។​ ប្រការនេះនឹងជួយឲ្យការប្រកួតប្រជែង និងនាំចេញរបស់វៀតណាមចូលក្នុងសហគមន៍អឺរ៉ុបកាន់តែមានភាពខ្លាំងក្លា
នាពេល ខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ