កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU ៖ ផលប៉ះពាល់វិជ្ជមានទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសាធារណរដ្ឋឆេកនិងវៀតណាម

(VOVWORLD) -   ការដែលសហភាពអឺរ៉ុប(EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងស្តីពីគាំពារវិនិយោគ (EVIPA) គឺជាព្រឹត្តិការណ៍មួយដែលសាធារណរដ្ឋឆេកក៏ដូចជាវៀតណាមទន្ទឹងរង់ចាំ ពីព្រោះថាប្រការនេះនឹងប៉ះពាល់យ៉ាងសកម្មដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសគឺជួយឲ្យប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងនានាកាលពីមុននោះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU ៖ ផលប៉ះពាល់វិជ្ជមានទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសាធារណរដ្ឋឆេកនិងវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបឆេកលោក Vojtech Filip កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៩ 

នេះគឺជាសេចក្តីប្រកាសបស់អនុប្រធានទី ១ នៃសភាជាន់ទាបប្រទេសឆេកលោក Vojtech Filip ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក នៅពេលដែលលោកវាយតម្លៃចំពោះសក្តានុពលក្នុងការជម្រុញទំនាក់ទំនងលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ជាពិសេស បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ផងដែរ។

យោងតាមលោក Vojtech Filip បានឲ្យដឹងថា ចំពោះសាធារណរដ្ឋឆេកនិងវៀតណាម EVFTA និង EVIPA នឹងជួយឲ្យប្រទេសទំាងពីរអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់កាលពីមុននោះ ដូចជាទំនិញរបស់ប្រទេសឆេកនឹងឆ្លងកាត់វៀតណាម ដើម្បីឈានចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយផ្ទុយទៅវិញ ទំនិញវៀតណាមនឹងឆ្លងកាត់សាធារណរដ្ឋឆែកដើម្បីឈានចូលទៅក្នុងសហភាពអឺរ៉ុបផងដែរ។ វាយតម្លៃអំពីការអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅប្រទេសឆេកកាកពីខែ៤កន្លងទៅ លោក Vojtech Filip បានឲ្យដឹងថាក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានអះអាងពីទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាទំនាក់ទំនងជាប្រពៃណីនិងយុទ្ធសាស្ត្រ ហេតុដូច្នេះហើយត្រូវការលើកកម្ពស់បន្ថែមទៀតដើម្បីសមស្របនឹងទំនាក់ទំនងយុទ្ធសាស្ត្រនោះផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ