កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកនៅរដ្ឋធានី Praha

(VOVWORLD) -  លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកលោកThai Xuan Dung បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកនៅរដ្ឋធានី Praha - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាម លោក Thai Xuan Dung (ជួរទី២ ពីឆ្វេង) បានអញ្ជើញចូលរួមសន្និសីទ (រូបថត៖ VNA)

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែមិថុនានៅរដ្ឋធានា Prahaក្រសួងការបរទេសនៃសាធារណរដ្ឋឆែកបានរៀបចំ "កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក" ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការបរទេសឆែកលោកJan Lipavsky ។ អញ្ជើញចូលរួមមានវត្តមានតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខលោកJoseph Borrell រួមទាំងប្រតិភូជាង១២០នាក់ដែលជាអ្នកការទូតអ្នកនយោបាយអ្នកប្រាជ្ញតំណាងឱ្យប្រទេសក្នុងតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកលោកThai Xuan Dung បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

កិច្ចសន្ទនានេះ សំដៅអនុវត្តន៍យុទ្ធសាស្ត្រសហប្រតិបត្តិការរបស់EUនៅមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។តាមនោះEUនិងតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកបានរួមគ្នាផ្ទៀងស្ដាប់អំពីការព្រួរបារម្ភ និងបញ្ហាប្រឈមចំពោះភាគីទាំងពីរហើយរួមគ្នាស្វែងរកការខិតខំប្រឹងប្រែងដើម្បីដោះស្រាយ។ក្នុងរយៈពេល២ថ្ងៃធ្វើការប្រតិភូបានផ្ដោតសំខាន់លើប្រធានបទសំខាន់ៗនានាដូចជា៖

បញ្ហាប្រឈមនិងឱកាសចំពោះតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក លក្ខណៈនៃបណ្ដាយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក និម្នាបនកម្មសន្តិសុខនៅតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកនាបច្ចុប្បន្ន ភាពធន់នឹងសេដ្ឋកិច្ចគឺជាអាទិភាពចម្បងការតភ្ជាប់តំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកប្រកបដោយនិរន្តរភាព និងហានិភ័យរួមចំពោះតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកផ្អែកលើច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ