កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិ វៀតណាម - WEF៖ ពង្រឹងភាពជាដៃគូសាធារណៈនិងឯកជន

(VOVWORLD) - អញ្ជើញចូលរួមកិច្ចសន្ទនានេះ មានស្ថាបនិកនិងជាប្រធានប្រតិបត្តិ WEF សាស្ត្រាចារ្យលោក Klaus Schwab ប្រធាន WEF លោក Borge Brende, បណ្តារដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំពិភពលោក និងតំបន់នៃអង្គភាពអាជីវកម្មនិងសហគ្រាសឈានមុខគេលើពិភពលោក។

កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិ វៀតណាម - WEF៖ ពង្រឹងភាពជាដៃគូសាធារណៈនិងឯកជន - ảnh 1ប្រធាន WEF លោក Borge Brende (ឆ្វេង) និងប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងជាស្ថាបនិកសាស្រ្តាចារ្យ Klaus Schwab (កណ្តាល) ជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ធ្វើជាសហប្រធានកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀតណាម និង WEF  (រូបថត៖ Duong Giang/TTXVN)

តបតាមការអញ្ជើញរបស់ស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោកសាស្ត្រាចារ្យ Klaus Schwab នាថ្ងៃទី ២៩ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម - WEF លើកទីមួយ បានប្រព្រឹត្តទៅតាមអ៊ីនធឺរណែតដោយប្រធានបទ “ពង្រឹងភាពជាដៃគូសាធារណៈនិងឯកជន៖ កម្លាំងចលករសំខាន់ៗ នៃការស្តារឡើងវិញនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព បរិយាប័ន្ននិងប្រកបដោយភាពច្នៃប្រឌិត”។

អញ្ជើញចូលរួមកិច្ចសន្ទនានេះ មានស្ថាបនិកនិងជាប្រធានប្រតិបត្តិ WEF សាស្ត្រាចារ្យលោក Klaus Schwab ប្រធាន WEF លោក Borge Brende, បណ្តារដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំពិភពលោក និងតំបន់នៃអង្គភាពអាជីវកម្មនិងសហគ្រាសឈានមុខគេលើពិភពលោក។

ក្នុងសុន្ទរកថាបើក លោកសាស្ត្រាចារ្យ Klaus Schwab បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនិងនាយករដ្ឋមន្ត្រីផ្ទាល់បានធ្វើការដោយមិនចេះនឿយហត់ដើម្បីការពារអាយុជីវិតនិងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ លោកសាស្ត្រាចារ្យ Klaus Schwab បានសម្តែងនូវសេចក្តីរីករាយដែលវៀតណាមបានអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស ហើយនេះគឺជាសញ្ញាវិជ្ជមានដែលថា វៀតណាមបានជំនះរាល់ការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ហើយវៀតណាមនឹងបន្តយ៉ាងរឹងមាំលើមាគ៌ាក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចក្នុងតំបន់។ សាស្ត្រាចារ្យ Klaus Schwab ជឿជាក់យ៉ាងពេញទំហឹងថា វៀតណាមនឹងបន្តរក្សាសន្ទុះនៃការអភិវឌ្ឍដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួនក្នុងទសវត្សខាងមុខ។

បន្ទាប់ពីសុន្ទរកថាបើករបស់សាស្ត្រាចារ្យ Klaus Schwab,  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងសុន្ទរកថាដ៏សំខាន់មួយជាមួយនឹងសារគោលនយោបាយដ៏រឹងមាំ បញ្ជាក់ពីការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឈានដល់ការអនុវត្តចក្ខុវិស័យ គោលដៅ និងសេចក្តីប្រាថ្នានៃការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញការកែលម្អស្ថាប័ន កាត់បន្ថយបែបបទរដ្ឋបាលនិងការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន។ នាយករដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកវិនិយោគក្នុងការសម្របសម្រួលក្នុងការអនុវត្តគោលនយោបាយស្ដារផលិតកម្មប្រកបដោយសុវត្ថិភាពនៅក្នុងសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ច តំបន់បច្ចេកវិទ្យាខ្ពស់ និងតំបន់កែច្នៃនាំចេញនិងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសន្ទនានិងការសម្របសម្រួលក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសាធារណៈ និងឯកជនដើម្បីលើកទឹកចិត្តដល់ការឆ្លើយតបនិងការចូលរួមរបស់អង្គភាពអាជីវកម្ម និងប្រជាជនទាំងអស់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា គំរូដូចជាកម្មវិធីភាពជាដៃគូសាធារណៈ និងឯកជនសម្រាប់កសិកម្មនិរន្តរភាពនឹងត្រូវបានបើកទូលាយតាមរយៈវិស័យសហប្រតិបត្តិការដ៏មានសក្តានុពលផ្សេងទៀត; កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម - WEF បានក្លាយជាយន្តការជាប្រចាំរវាងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលវៀតណាមជាមួយអង្គភាពអាជីវកម្មនិងអ្នកជំនាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ