កិច្ចសហប្រតិបត្តិការជិតស្និទ្ធជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូនេស៊ី

(VOVWORLD)-សម័យប្រជុំលើកទី៧ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេក ទេស វិទ្យាសាស្រ្ត រវាងវៀតណាម - ឥណ្ឌូនេស៊ី ត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី១២សីហា ក្រោមអធិបតីភាពរបស់ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Enggartiasto Lukita ។ 
កិច្ចសហប្រតិបត្តិការជិតស្និទ្ធជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូនេស៊ី - ảnh 1

កិច្ចសហប្រតិបត្តិការជិតស្និទ្ធជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូនេស៊ី

សម័យប្រជុំលើកទី៧  ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស វិទ្យាសាស្រ្ត រវាងវៀតណាម -  ឥណ្ឌូនេស៊ី  ត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី១២ សីហា ក្រោមអធិបតីភាពរបស់ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Enggartiasto Lukita ។ នៅសម័យប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ ពិភាក្សានិងបានព្រមព្រៀងគ្នាអំពីវិធានការណ៍ជាក់ស្ដែងមួយចំនួន សំដៅជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល ធនធាន ការវិនិយោគ កសិកម្ម ...លៗ

ដើម្បីជំរុញថែមទៀតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការចម្រុះរវាងប្រទេសវៀតណាមនិងឥណ្ឌូនេស៊ី រដ្ឋមន្រ្តី លោក Tran Tuan Anh បានអោយដឹងថា៖ភាគីទាំងពីរបានឯកភាពជំរុញបន្ថែមទៀតការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងសកម្មផ្លាស់ប្តូរចែករំលែក បទពិសោធគ្រប់គ្រងនិងការអភិវឌ្ឍ ស្រាវជ្រាវកសាងក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ។ លើសពីនេះទៀត ភាគីទាំងពីរបានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតបន្ថែម ក្នុងគោលបំណងដើម្បីដោះស្រាយការជំពាក់ជំពិនមួយចំនួននៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាពិសេសដើម្បីលើកទឹកចិត្តនិងជំរុញការតភ្ជាប់សេដ្ឋកិច្ចឯកជននៃប្រទេសទាំងពីរ ដើម្បីជំរុញថែមទៀតសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ