កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

(VOVWORLD) - នេះជាការបញ្ជាក់អះអាងរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយលោក BerndLange ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) សភាអឺរ៉ុប នារសៀលថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប (ប្រភព៖ TTXVN)

ក្រោយរយៈពេល ២ ឆ្នាំនៃការអនុវត្ត EVFTA - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EU) បានរួមចំណែកដល់កំណើននៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EU ហើយការវិនិយោគពី EU ចូលកាន់វៀតណាមមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ នេះជាការបញ្ជាក់អះអាងរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយលោក BerndLange ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) សភាអឺរ៉ុប នារសៀលថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា EU បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារ EU ហើយបណ្តាប្រទេសជាសមាជិក EU គួរបង្ហើយការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ឲ្យបានឆាប់ៗ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា EU នឹងដកកាតលឿងក្នុងពេលឆាប់ៗនេះ ហើយបន្តផ្តល់ជំនួយបច្ចេកទេសដល់វៀតណាមក្នុងការអនុវត្តដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់គ្រប់គ្រង (IUU)។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែបង្កើតបរិយាកាសវិនិយោគស្មើភាព និងស្ថិរភាព ហើយត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់ដើម្បីកែលម្អនីតិវិធីរដ្ឋបាល និងបទ ប្បញ្ញត្តិច្បាប់អំណោយផលសម្រាប់វិនិយោគិនបរទេស  ក្នុងនោះមានទាំងសហភាពអឺរ៉ុបផងដែរ។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប និងគណៈប្រតិភូ (ប្រភព៖ TTXVN)

រីឯខ្លួនវិញ ប្រធាន INTA លោក BerndLange បានអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ EU ក្នុងតំបន់ ហើយសភាអឺរ៉ុបតែងតែគាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺ EU កំពុងអនុវត្តន៍គោលនយោបាយជាច្រើនឆ្ពោះទៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក្នុងនោះមានទាំងវៀត ណាម។ ប្រធាន INTA បានវាយតម្លៃថា វៀត ណាមមានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ហើយបានយល់ព្រមនឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញប្រទេសជាសមាជិក EU ឲ្យផ្តល់សច្ចាប័នលើ EVIPA។ ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះយថាទស្សន័នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ការអភិវឌ្ឍបៃតង ក៏ដូចជាការផ្លាស់ប្តូរថាមពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ