កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អង់គ្លេស អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព

(VOVWORLD) - លើវិស័យកសិផល ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យាអំពីការប្រយុទ្ធប្រឆាំងជំងឺលើសត្វចិញ្ចឹម និងបើកទីផ្សារនាំចេញសាច់ជ្រូក និងបក្សី។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អង់គ្លេស អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព - ảnh 1អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Dang Hoang An (រូបថត៖ VNA)

នាថ្ងៃទី ២៥ ឧសភា នៅទីក្រុងឡុងដ៍ សម័យប្រជុំលើកទី ១២ នៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម-អង់គ្លេស (JETCO12) បានប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍ ក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Dang Hoang An និងរដ្ឋលេខាធិការគោលនយោបាយពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស (DIT) លោកស្រី Penny Mordaunt ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើនដូចជា៖ ការទូត;  ថាមពលកកើតឡើងវិញ; កសិផល; ចំណីអាហារ និង ភេសជ្ជៈ; បច្ចេកវិទ្យា និងបច្ចេកវិទ្យាហិរញ្ញវត្ថុ; ការថែទាំសុខភាពនិងឱសថ; ការអប់រំ; ឧស្សាហកម្ម; ការគ្រប់គ្រងទីផ្សារ និងកិច្ចការពារពាណិជ្ជកម្ម។

ទាក់ទិននឹងវិស័យការទូត ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអង់គ្លេស (១៩៧៣-២០២៣)។ ទាក់ទិននឹងថាមពល ភាគីទាំងពីរនឹងសម្របសម្រួលគ្នារៀបចំសន្និសីទ និងសិក្ខាសាលាស្តីពីវិធានការជួយឧបត្ថម្ភវៀតណាមផ្ទេរប្ដូរថាមពលជាជំហានៗ ឆ្ពោះទៅរកគោលដៅបញ្ចេញឧស្ម័ន សូន្យសុទ្ធនៅឆ្នាំ ២០៥០។

លើវិស័យកសិផល ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យាអំពីការប្រយុទ្ធប្រឆាំងជំងឺលើសត្វចិញ្ចឹម និងបើកទីផ្សារនាំចេញសាច់ជ្រូក និងបក្សី។

លើវិស័យសុខាភិបាល ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពរបស់ភាគីអង់គ្លេសក្នុងការជួយឧបត្ថម្ភ បណ្តុះបណ្តាល និងលើកកំពស់សមត្ថភាពដល់វៀតណាមក្នុងជំនាញត្រួតពិនិត្យឱសថ និងលើកទឹកចិត្តសហគ្រាសអង់គ្លេសមកបណ្ដាក់ទុនផលិតកម្មឱសថ និងផ្ទេរបច្ចេកវិទ្យានៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ