កិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-អាមេរិកទទួលបានជំហានគួរឲ្យកោតសសើរ

កិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-អាមេរិកទទួលបានជំហានគួរឲ្យកោតសសើរ - ảnh 1
កិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-អាមេរិកទទួលបានជំហានគួរឲ្យកោតសសើរ (vietnamplus.vn)

        Vovworld-កិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-អាមេរិកទទួលបាន
​ជំហាន​គួរឲ្យកោតសសើរ។ នេះជាព័ត៌មានបានចុះផ្សាយលើបណ្ដាញ​ព័ត៌មាន
​ទ្វីបអឺរ៉ុប Euro Presse Image នាថ្ងៃទី២៤មិនាក្នុងឱកាសដំណើរទស្សនកិច្ច​របស់
រដ្ឋមន្ត្រី​ក្រសួង​នគរបាល​នាយឧត្តមសេនីយ៍ Tran Dai Quang នៅប្រទេស​អាមេរិក។
អត្ថបទសសេរ​មានចំណងជើងថា វៀតណាម-អាមេរិកបង្កើនទំនាក់​ទំនង
សហប្រតិបត្តិការសន្តិសុខ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបន្តរក្សា​យន្តការ​សហប្រ
តិបត្តិការដែលមានស្រាប់​ស្រាវជ្រាវចរចារឈានទៅចុះហត្ថលេខាលើ​ឯកសារ
សហប្រតិបត្តិការសំដៅកសាង​ក្របខ័ណ្ឌកត្តិយុតអំពីទំនាក់ទំនង​សហប្រតិបត្តិការ
ទ្វេភាគីលើវិស័យធានា​សន្តិសុខ​សណ្ដាប់ធ្នាប់។ ទាក់ទិនដល់​បញ្ហាសមុទ្រខាងកើត
អ្នកនិពន្ធបានចាត់ទុកថា អាមេរិក​ជា​និច្ចកាលអះអាង​ការ​គាំទ្រវិធានការដោះស្រាយ
ដោយសន្តិវិធីលើមូលដ្ឋានច្បាប់​អន្តរជាតិពិសេសគឺ​អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២របស់អង្គការសហប្រជាជាតិ សេចក្តី​ថ្លែងការណ៍ស្ដិពីការប្រតិបត្តិសំរាប់ភាគី
នៅសមុទ្រខាងកើត (DOC) ក៏ដូចជា​ជំរុញ​ការសំរេចក្រមប្រតិបត្តិដំបន់នៅសមុទ្រ
ខាងកើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ