កិច្ចសហប្រតិបតិ្តការអាស៊ី-អឺរ៉ុបក្នុងការគ្រប់គ្រងប្រភពទឹកដោយនិរន្តភាព

កិច្ចសហប្រតិបតិ្តការអាស៊ី-អឺរ៉ុបក្នុងការគ្រប់គ្រងប្រភពទឹកដោយនិរន្តភាព - ảnh 1
ទឹក - ស្នូលរបស់ការអភិវឌ្ឍន៍ដោយនិរន្តភាព

(VOVworld) - ចាប់ពីថ្ងៃទី៤ដល់ទី៦ មិថុនា នៅខេត្ត Ben Tre ភាគខាងត្បូងវៀតណាម ក្រសួងការបរទេស សហការជាមួយក្រសួងធនធានធម្មជាតិនិងបរិស្ថាន សមត្ថកិច្ច
នានានិងបណ្ដាសមាជិកនៃវេទិការសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) នឹងរៀបចំ
សិក្ខាសាលា ASEM អំពីការបង្កើនសកម្មភាពក្នុងការងារគ្រប់គ្រងប្រភពទឹកសំដៅ
កំណត់របៀបវារៈក្រោយពីឆ្នាំ២០១៥។នេះគឺជាការផ្ដើមគំនិតរបស់សហភាពអឺរ៉ុប
និងប្រទេសជាសមាជិក Danube-Mekong ចំនួន៧រួមមាន៖ ហុងគ្រី រ៉ូម៉ានី ប៊ុលហ្គារី
ឡាវ ថៃ ស្លូវ៉ាគីនិងវៀតណាម។ការទទួលរៀបចំសិក្ខា សាលា ASEM លើកនេះគឺ
សំដៅពង្រីកកិត្យានុភាពរបស់វៀតណាមក្នុង ASEM រួមវិភាគទានក្នុងការយកចិត្ត
ទុកដាក់រួមរបស់ ASEM អំពីកិច្ចការពារប្រភពទឹក ព្រម ទាំងជំរុញយន្តការសហ
ប្រតិបតិ្តការ Mekong-Danube ក្នុងក្របខ័ណ្ឌជំនួបសន្ទនា ASEM អំពីការអភិវឌ្ឍន៍
ដោយនិរន្តភាព​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ