កាណាដា អាមេរិក អះអាងសារជាថ្មីនូវទំនាក់ទំនងភាពជាដៃគូដ៏ខ្លាំងក្លា

(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី ៣០ ខែឧសភាក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសកាណាដា អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអះអាងសារជាថ្មីម្តងទៀតនូវទំនាក់ទំនងភាពជាដៃគូដ៏ខ្លាំងក្លារវាងប្រទេសអាមេរិកខាងជើងទាំងពីរនេះ ក៏ដូចជាតម្លៃនៃផលប្រយោជន៍រួមរវាងប្រទេសទាំងពីរនេះផងដែរ។
កាណាដា អាមេរិក អះអាងសារជាថ្មីនូវទំនាក់ទំនងភាពជាដៃគូដ៏ខ្លាំងក្លា - ảnh 1 អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau

លោក Pence  បានសន្យាថានឹងខិតខំប្រឹងប្រែងដើម្បីទុកឲ្យរដ្ឋសភាអាមេរិកអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងថ្មី (NAFTA) ដែលអាមេរិកបានហៅថាជាកិច្ចព្រមព្រៀងអាមេរិក - ម៉ិកស៊ិក - កាណាដា (USMCA) នៅរដូវក្តៅនេះ។ គេបានប៉ាន់ស្មានថា តម្លៃនៃការជួញដូរ ពាណិជ្ជកម្មរវាងសមាជិកទាំង៣ក្នុង NAFTA (រួមមានកាណាដា អាមេរិក និងម៉ិកស៊ិក) សម្រេចបានជិត ១,៥ ពាន់លានដុល្លារកាណាដា (CAD) នាឆ្នាំ ២០១៨ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ