កាណាដាដាក់ទណ្ឌកម្មលើពលរដ្ឋ អារ៉ាប៊ីសាអូឌីតចំនួន ១៧ នាក់ ដែល ជាប់​ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកសារព័ត៌មាន J. Khashoggi

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី  Chrystia Freeland បានឲ្យដឹងថា យោងតាមបទដាក់ទណ្ឌកម្ម ពលរដ្ឋទាំងនេះនឹងត្រូវហ៊ុំព័ទ្ធទ្រព្យសម្បត្តិ និងហាមឃាត់ធ្វើដំណើរចូលប្រទេសកាណាដា
កាណាដាដាក់ទណ្ឌកម្មលើពលរដ្ឋ អារ៉ាប៊ីសាអូឌីតចំនួន ១៧ នាក់ ដែល ជាប់​ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកសារព័ត៌មាន J. Khashoggi - ảnh 1 អ្នកសារព័ត៌មាន Jamal Khashoggi ។ ̣(រូបថត៖ AFP / TTXVN)

នាថ្ងៃទី ២៩ ខែវិច្ឆិកា កាណាដាបានប្រកាសដាក់ទណ្ឌកម្មលើ ពលរដ្ឋ អារ៉ាប៊ីសាអូឌីតចំនួន ១៧ នាក់ ដែល ជាប់ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកសារព័ត៌មាន J. Khashoggi នៅខាងក្នុងស្ថានកុងស៊ុលអារ៉ាប់នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគិកាលពី ២ ខែមុន។

ក្នុងសេចក្ដីប្រកាសមួយ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី  Chrystia Freeland បានឲ្យដឹងថា យោងតាមបទដាក់ទណ្ឌកម្ម ពលរដ្ឋទាំងនេះនឹងត្រូវហ៊ុំព័ទ្ធទ្រព្យសម្បត្តិ និងហាមឃាត់ធ្វើដំណើរចូលប្រទេសកាណាដា។ តាមទស្សនៈរបស់រដ្ឋាភិបាលកាណាដាថាមុខសញ្ញាទាំងនេះ ត្រូវទទួលខុសត្រូវ ឬជាប់ពាក់ព័ន្ធនឹងយាតកម្មលើអ្នកសារព័ត៌មាន Khashoggi ។ មុននេះ អាល្លឺម៉ង់ក៏បានហាមឃាត់ការធ្វើដំណើរចូលប្រទេសខ្លួនចំពោះមន្ត្រី អារ៉ាប៊ីសាអូឌីតចំនួន ១៨ រូប ដែលជាប់ពាក់ព័ន្ធករណីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ