កាណាដាផ្តល់ជំនួយយោធាដែលមានតម្លៃ ៣៧៥ លានដុល្លារអាមេរិកដល់អ៊ុយក្រែន

(VOVWORLD) - សហរដ្ឋអាមេរិកក៏បានប្រកាសអំពីកញ្ចប់ជំនួយចំនួន ២,១ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធការពារដែនអាកាសសំខាន់ៗ និងគ្រាប់រំសេវ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ទីក្រុងគៀវក្នុងរយៈពេលវែង។ 
កាណាដាផ្តល់ជំនួយយោធាដែលមានតម្លៃ ៣៧៥ លានដុល្លារអាមេរិកដល់អ៊ុយក្រែន - ảnh 1នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau (ប្រភព៖ The Forward)

កាលពីថ្ងៃទី១០ ខែមិថុនា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានទៅដល់ទីក្រុងគៀវ ដើម្បីបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ជាមួយនឹងការប្រកាសកញ្ចប់ជំនួយយោធា ដែលមានតម្លៃ ៥០០ លាន CAD (ស្មើនឹង ៣៧៥ លានដុល្លារអាមេរិក) ដល់ប្រទេសអឺរ៉ុបមួយនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងគៀវ លោកនាយករដ្ឋមន្ត្រី Trudeau បាននិយាយថា លើសពីនេះ កាណាដានឹងចូលរួមក្នុងកម្មវិធីពហុជាតិ ដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំងសម្រាប់អ៊ុយក្រែន។ មួយថ្ងៃមុននេះ សហរដ្ឋអាមេរិកក៏បានប្រកាសអំពីកញ្ចប់ជំនួយចំនួន ២,១ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធការពារដែនអាកាសសំខាន់ៗ និងគ្រាប់រំសេវ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ទីក្រុងគៀវក្នុងរយៈពេលវែង។ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនសរុបជិត ៤០ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ