កាណាដាមានគោលការណ៍បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម


កាណាដាមានគោលការណ៍បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម  - ảnh 1
កាណាដាមានគោលការណ៍បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម (VNA)

(VOVworld) - រដ្ឋមន្ត្រីកសិកម្មនិងកសិផលកាណាដា លោក Lawrence MacAulay
បានឲ្យដឹងថា៖ លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅវៀតណាមសំដៅ
បង្កើននិងបើកទូលាយឱកាស សហប្រតិបត្តិការលើវិស័យនេះ។ រដ្ឋមន្ត្រី MacAulay
 បាននាំចេញសេចក្តីប្រកាសពោលខាងលើនៅសន្និសីទប្រចាំឆ្នាំនៃសម្ព័ន្ធកសិកម្ម
កាណាដា នាថ្ងៃទី​ ២៣ កុម្ភៈ នៅរដ្ឋធានី Ottawa។ លោកបានឲ្យដឹងថែមទៀតថា៖
 ដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៦ កុម្ភៈ ដល់ទី ១០ មិនា ខាងមុខគឺ
សំដៅបង្កើននិងបើកទូលាយ ទំនាក់ទំនងរវាងកាណាដាជាមួយប្រទេសនានាក្នុង
តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិយាយរួម ជាមួយវៀតណាមនិយាយដោយឡែក។  តាមគំ
រោងការណ៍ អ្នកប្រមុខផ្នែក កសិកម្មកាណាដានឹងជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជន បទវៀតណាម លោក Nguyen Xuan Cuong ដើម្បីពិភាគ្សា
បញ្ហាសំខាន់ៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ