កំណត់ទីតាំងនិងលើកស្ទួយពាណិជ្ជសញ្ញាវៀតណាមក្នុងនិន្នាការសមាហរណកម្ម

(VOVWORLD) - នាថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយសមាគមសហគ្រាសធុនតូចនិងមធ្យមទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងសិក្ខាសាលាស្តីពីពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ ២០២០ ក្រោមប្រធានបទ “ ម៉ាក់យីហោវៀតណាម - កំណត់ទីតាំងនិងលើកស្ទួយពាណិជ្ជសញ្ញាវៀតណាមក្នុងនិន្នាការសមាហរណកម្ម” ។
កំណត់ទីតាំងនិងលើកស្ទួយពាណិជ្ជសញ្ញាវៀតណាមក្នុងនិន្នាការសមាហរណកម្ម - ảnh 1ទិដ្ឋភាពទូទៅនៃសិក្ខាសាលានេះ (រូបថត៖ BNEWS/TTXVN)

នៅក្នុងសិក្ខាសាលានោះ អង្គសិក្ខាសាលាទាំងអស់បានលើកឡើងថា៖ ក្នុងបរិបទធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើនបាននិងកំពុងចូលជាធរមាន ព្រមទាំងរួមដំណើរជាមួយការផ្លាស់ប្តូរថ្មីនូវគោលនយោបាយនៃកម្មវិធីពាណិជ្ជសញ្ញាជាតិរបស់វៀតណាម នឹងបង្កើតការអភិវឌ្ឍថ្មីសំរាប់កម្មវិធីផងដែរ។ ដោយហេតុនេះ រូបភាពនិងម៉ាក់យីហោរបស់វៀតណាមកាន់តែរឹងមាំនិងខ្លាំងក្លាឡើង ដើម្បីទទួលតួនាទីដ៏ខ្ពស់នៅលើទីផ្សារអន្តរជាតិ។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មបានមានប្រសាសន៍ថា៖

«នាពេលថ្មីៗនេះ Brand Finance បានកំណត់តម្លៃនិងផ្សាយរបាយការណ៍ស្តីពីលទ្ធផលកំណត់តម្លៃម៉ាកយីហោរបស់ប្រទេសនានានៅលើពិភពលោក ហើយប្រទេសវៀតណាមបានកើនឡើងថ្នាក់ ៩ កាំ។ នេះគឺជាលទ្ធផលកំពូលនៅលើពិភពលោក។ ប្រទេសវៀតណាមនឹងស្វែងយល់និងកំណត់ទីតាំងម៉ាកយីហោរបស់វៀតណាមទៅលើវិស័យផលិតកម្មសំខាន់ៗរបស់យើងនាពេលអនាគត ហើយនេះនឹងបង្កើតឱកាសល្អៗសម្រាប់អង្គភាពអាជីវកម្មឱ្យរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងបរិបទនៃសាកលភាវូបនីយកម្ម»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ