កំណត់ទីតាំងនិងសក្តានុពលនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមក្នុងបរិបទឌីជីថលសកល

(VOVWORLD) - នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញសង្កត់ធ្ងន់ថា សេដ្ឋកិច្ចឌីជីថលគួរតែត្រូវបាន សម្លឹងមើលយ៉ាងទូលំទូលាយជាង រួមទាំងសកម្មភាពជាច្រើនចាប់ពីពាណិជ្ជកម្ម អេឡិចត្រូនិក សារព័ត៌មានឌីជីថល ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត សហ្វវែ សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឥទ្ធិពលពីការធ្វើផលិតកម្ម ដល់ការ ចែកចាយ និងការប្រើប្រាស់។

ប្រជាជនវៀតណាមចំនួន ៧២ លាននាក់កំពុងប្រើប្រាស់អ៊ីនធឺណិត។ ជាមធ្យម មនុស្សម្នាក់ៗប្រើប្រាស់ ២៨៨ ដុល្លារអាមេរិក ដើម្បីទិញទំនិញតាមអ៊ីនធឺណិតជារៀងរាល់ឆ្នាំ។ កត្តាទាំងនេះបង្ហាញថា វៀតណាមមានសក្ដានុពលដ៏ធំធេងក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល ប៉ុន្តែទន្ទឹមនឹងនោះមានបញ្ហាប្រឈមជាច្រើនដែលត្រូវកំណត់អត្ត សញ្ញាណ ដើម្បីរកឃើញដំណោះស្រាយឲ្យបានឆាប់ៗ។ នេះជាការអះអាងរបស់អ្នក ជំនាញដែលចូលរួមក្នុងសិក្ខាសាលា “សេដ្ឋកិច្ចឌីជីថល៖ កំណត់ទីតាំង សក្តានុពល និងបញ្ហាប្រឈម” ដែលសាកលវិទ្យាល័យជាតិហាណូយ សហការជាមួយវិទ្យាស្ថាន យុទ្ធសាស្ត្រទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល និងវិទ្យាស្ថានស្រាវជ្រាវអាហ្វ្រិក-មជ្ឈិមបូព៌ា សហការរៀបចំឡើងនារសៀលថ្ងៃទី ២៣ សីហា នៅទីក្រុងហាណូយ។
នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញសង្កត់ធ្ងន់ថា សេដ្ឋកិច្ចឌីជីថលគួរតែត្រូវបាន សម្លឹងមើលយ៉ាងទូលំទូលាយជាង រួមទាំងសកម្មភាពជាច្រើនចាប់ពីពាណិជ្ជកម្ម អេឡិចត្រូនិក សារព័ត៌មានឌីជីថល ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត សហ្វវែ សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឥទ្ធិពលពីការធ្វើផលិតកម្ម ដល់ការ ចែកចាយ និងការប្រើប្រាស់។ ក្នុងនោះ បច្ចេកវិទ្យាឌីជីថលដូចជា៖ ខ្សែសង្វាក់ប្លុក (Blockchain) ទិន្នន័យធំ (Bigdata) និង
អ៊ិនធឺណិតនៃវត្ថុ (IoT) កំពុងគាំទ្រដល់ការផ្លាស់ ប្តូរគំរូអាជីវកម្មបែបប្រពៃណី និងបង្កើតឱកាសសម្រាប់ការច្នៃប្រឌិតនិងការរីកចម្រើន។ លោក Nguyen Huu Tuan ប្រធានការិយាល័យគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្ម អេឡិចត្រូនិក នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៃក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានលើកច្បាស់ថា៖ “មាត្រដ្ឋាននៃសេដ្ឋកិច្ចអ៊ីនធឺណិតត្រូវបានកំណត់ជា ៤ ក្រុមគឺ៖ ពាណិជ្ជកម្ម អេឡិចត្រូនិក ការកក់រថយន្តតាមអ៊ីនធឺណិត ការធ្វើដំណើរតាមអ៊ីនធឺណិត ខ្លឹមសារជា សំឡេងនិងរូបភាពនិងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។ ប្រសិនបើផ្អែកលើកត្តា ទាំងនោះ ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ៥ ដែលមានកំណើនលឿនបំផុតលើពិភពលោក។ ប៉ុន្តែនោះគ្រាន់តែជាល្បឿនប៉ុណ្ណោះ ខណៈដែលតម្លៃនៅតែតូចណាស់។ កាលពីឆ្នាំមុន វៀតណាមសម្រេចបានប្រហែល ២៣ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ ២០២៥ គេរំពឹងថានឹងសម្រេចបានប្រហែល ៤៩ ពាន់លានដុល្លារអាមេរិក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ