កំណើន GPD របស់វៀតណាមក្នុងរយៈពេល៩ខែកន្លងទៅទទួលបាន៦,៥%

កំណើន GPD របស់វៀតណាមក្នុងរយៈពេល៩ខែកន្លងទៅទទួលបាន៦,៥% - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិប្រារព្ធសម័យប្រជុំលើកទី៤២
(រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី១២ តុលា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបាន
ប្រារព្ធសម័យប្រជុំលើកទី៤២ ដោយស្ដាប់របាយការណ៍របស់រដ្ឋាភិបាលស្ដីពីលទ្ធ
ផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និងផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។របាយការណ៍របស់រដ្ឋាភិបាលបានវាយតំលៃថា ក្នុងឆ្នាំ
២០១៥ សេដ្ឋកិច្ចវៀតណាមបន្តស្ដារឡើងវិញដោយកំណើន GDP ក្នុង រយៈពេល៩
ខែកន្លងទៅទទួលបាន៦,៥% ដែលជាកំរិតកំណើនខ្ពស់បំផុតបើ ប្រៀបនឹងរយៈ
ពេលដូចគ្នាមុននេះ៤ឆ្នាំ។អតិផរណាត្រូវបានត្រួតពិនិត្យនៅកំរិតទាប។តំលៃនាំ
ចេញរក្សាបាននូវសន្ទុះកំណើន។វិស័យសន្តិសុខសង្គមទាំងឡាយបន្តត្រូវបានកែ
លំអរ។ដោយឈរលើមូលដ្ឋានស្ថានភាពក្នុងរយៈពេល៩ខែកន្លងទៅនិងយថា
ទស្សន៍នាពេលខាងមុខ រដ្ឋាភិបាលគ្រោងទទួលបាននិងហួសកំរិត ១៣/១៤
គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ