កូតានាំចូលថ្នាំជក់ឆៅ និងពងមាន់ពីសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប

(VOVWORLD) - ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម កំពុងរៀបចំសេចក្តីព្រាងសារាចរណែនាំស្តីពីការអនុវត្តកូតាពន្ធលើការនាំចូលថ្នាំជក់ឆៅ និងពងមាន់ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុន (EAEU) ដំណាក់កាល ២០២៣ - ២០២៧។ 

អាស្រ័យហេតុនេះ កូតាពន្ធនាំចូល សម្រាប់ថ្នាំជក់ឆៅក្នុងឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ គឺ ៥០០ តោនក្នុងមួយឆ្នាំ។ សម្រាប់ពងមាន់ កូតាពន្ធនាំចូលពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ គឺពីជាង ១១.០០០ តោន ទៅជិត ១៣.៧០០ តោន។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទំនិញដែលនាំចូលពីប្រទេសជាសមាជិកនៃសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ត្រូវតែបំពេញតាមបទប្បញ្ញត្តិស្តីពីប្រភពដើមទំនិញក្រោមកិច្ចព្រមព្រៀង EAEU និងមានវិញ្ញាបនបត្រនៃប្រភពដើមដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចចំណុះសហភាពអាស៊ី-អឺរ៉ុប (ទម្រង់ C/O EAV) ចេញដោយយោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន។ អត្រាពន្ធនាំចូលក្នុងកូតាពន្ធគយ និងក្រៅកូតាសម្រាប់ថ្នាំជក់ឆៅ និងពងមាន់ដែលនាំចូលពីប្រទេសសមាជិកនៃសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ត្រូវគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ