កាត់បន្ថយពេលវេលាប្រជុំ ធានាសុវត្ថិភាពជាដាច់ខាតសម្រាប់សម័យប្រជុំលើកទី១រដ្ឋសភានីតិកាលទី១៥

(VOVWORLD) - ធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា នៅសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ ក្រៅពីការអនុវត្តនីតិវិធីកម្មា ភិបាល រដ្ឋសភានឹងស្ដាប់របាយការណ៍ហើយសម្រេចលើផែនការសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុ ថវិកា ការវិនិយោគជាសាធារណៈ និងកម្មវិធីគោលដៅជាតិចំនួន២ ដើម្បី បង្កើតក្របខ័ណ្ឌសម្រាប់ការអនុវត្តក្នុងរយៈពេល៥ឆ្នាំខាងមុខ។ 

កាត់បន្ថយពេលវេលាប្រជុំ ធានាសុវត្ថិភាពជាដាច់ខាតសម្រាប់សម័យប្រជុំលើកទី១រដ្ឋសភានីតិកាលទី១៥ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue លេខាគណៈកម្មាធិការបក្សរបស់រដ្ឋសភា និងនាយករដ្ឋមន្រ្តីលោក Pham Minh Chinh លេខាគណៈអភិបាលកិច្ចការបក្សរបស់រដ្ឋាភិបាល បានអញ្ជើញធ្វើសហអធិបតីក្នុងកិច្ច ប្រជុំរវាងគណៈកម្មាធិការបក្សរបស់រដ្ឋសភានិងគណៈអភិបាលកិច្ចការបក្សរបស់រដ្ឋា ភិបាល ដើម្បីឯកភាពលើខ្លឹមសារនៃសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥។
ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជូនដំណឹងថា រដ្ឋាភិបាលបានត្រៀមរៀបចំវិធានការនានា ដើម្បីសមាជិករដ្ឋសភាចូលរួមសម័យប្រជុំ ដោយស្មារតីសុវត្ថិភាពជាចម្បងបង្អស់។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ដោយមាន កិច្ចសហការរវាងអង្គភាពពាក់ព័ន្ធនានា សម័យប្រជុំលើកនេះនឹងប្រព្រឹត្តទៅយ៉ាង ឱឡារិកក្នុងរយៈពេលខ្លី ប៉ុន្តែធានាប្រជាធិបតេយ្យ ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ ពង្រីកជាអតិបរមានូវប្រាជ្ញារបស់សមាជិករដ្ឋសភា ហើយទទួលបានការគាំទ្ររបស់ ប្រជាជនផងដែរ។
ធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា នៅសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ ក្រៅពីការអនុវត្តនីតិវិធីកម្មា ភិបាល រដ្ឋសភានឹងស្ដាប់របាយការណ៍ហើយសម្រេចលើផែនការសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុ ថវិកា ការវិនិយោគជាសាធារណៈ និងកម្មវិធីគោលដៅជាតិចំនួន២ ដើម្បី បង្កើតក្របខ័ណ្ឌសម្រាប់ការអនុវត្តក្នុងរយៈពេល៥ឆ្នាំខាងមុខ។ នេះជាខ្លឹមសារដ៏ សំខាន់ ជាមូលដ្ឋានសម្រាប់ការអនុវត្តគោលដៅដើរទន្ទឹមគ្នាទាំង២ ដោយបង្ការទប់ ស្កាត់ជម្ងឺរាតត្បាតផង ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ឲ្យដឹងថែមទៀតថា សម័យប្រជុំ ប្រព្រឹត្តទៅក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដូច្នេះ សមាជិករដ្ឋសភានឹងប្រជុំដោយផ្ទាល់នៅសាលប្រជុំ Dien Hong ជាមួយនឹងស្មារតី សន្សំសម្ចៃពេលវេលាផង ហើយធានាប្រសិទ្ធភាពខ្ពស់បំផុត សុវត្ថិភាពខ្ពស់បំផុតផង។ ពេលវេលាប្រជុំ ត្រូវបានកាត់បន្ថយ គ្រោងនឹងបិទបញ្ចប់នាថ្ងៃទី៣១ កក្កដា ហើយធ្វើ ការទាំងក្នុងថ្ងៃសម្រាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ