កត់សម្គាល់ករណីឆ្លងជំងឺរាតត្បាតកូវីដ១៩ដំបូងនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ១២ ខែមីនា នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិទីក្រុងញូវយ៉ក(សហរដ្ឋអាមេរិក) បានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ដែលជាអ្នក ការទូតជាស្ត្រីម្នាក់នៅគណៈបេសកកម្មការទូតរបស់ប្រទេសហ្វីលីពីន។ 

 កត់សម្គាល់ករណីឆ្លងជំងឺរាតត្បាតកូវីដ១៩ដំបូងនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ - ảnh 1 ទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិក (រូបថតៈ AFP / TTXVN)

អ្នកការទូតរូបនេះបានមកកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ៩ខែមិនា ហើយមានរោគសញ្ញាផ្តាសាយ នៅថ្ងៃបន្ទាប់មកនោះស្ត្រីម្នាក់នេះក៏បានទៅពិនិត្យសុខភាពនិងធ្វើតេស្តផងដែរ។ គណៈបេសកកម្មហ្វីលីពីនបានផ្ញើលិខិតមួយច្បាប់ជូនទៅអង្គការសហប្រជាជាតិនាថ្ងៃទី ១៣ ខែមីនា ដោយបញ្ជាក់ថា ស្ត្រីការទូតម្នាក់នោះមានលទ្ធផលធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុស SARS-CoV-2 ព្រមទាំងបន្តទៀតថាគណៈបេសកកម្មនេះត្រូវបានបិទទ្វារ ហើយបុគ្គលិកទាំងអស់ក៏ត្រូវបានស្នើឲ្យដាក់នៅដាច់ដោយឡែកដោយខ្លួនឯងផងដែរ។

នាថ្ងៃដដែលនោះ រដ្ឋាភិបាលអាហ្សង់ទីន បានប្រកាសគ្រាអាសន្នសុខាភិបាលដោយបញ្ឈប់ការផ្តល់ទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសនានា ដែលផ្ទុះឡើងកាសរឆ្លងរាលដាល់នៃវីរុសSARS-CoV-2 រួមមានចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ង់ អង់គ្លេសនិងបណ្តាប្រទេសក្នុងប្លុក Schengen ផងដែរ។

 រីឯនៅប្រទេសអេស្បាញវិញ ទីរួមស្រុកចំនួន ៤ នៅតំបន់ភាគឦសាន នៃតំបន់ Catalonia បានដាក់ឲ្យនៅដាច់ដោយឡែកតាំងពីថ្ងៃទី ១២ ខែមីនា។ នេះគឺជាការសម្រេចចិត្តដាក់ឲ្យនៅដាច់ដោយឡែកដំបូង ដែលត្រូវបានអនុវត្តនៅប្រទេសអេស្ប៉ាញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស SARS-CoV-2 ដែលបណ្តាលឱ្យជំងឺរលាកផ្លូវដង្ហើម COVID-19។

នាថ្ងៃដដែលនេះដែរ នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក  Boyko Borissov ក៏បានរៀបចំផែនការប្រកាសគ្រាអាសន្នបន្ទាប់ពីករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសនេះ បានកើនឡើងយ៉ាងខ្លាំង ពី ៧ ទៅ ២៣ នាក់ក្នុងថ្ងៃទី ១២ ខែមីនា តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ