ក្នុងខែមករាឆ្នាំ ២០២៣ សេដ្ឋកិច្ចវៀតណាមបន្តមានស្ថិរភាព

(VOVWORLD) - ក្នុង ខែមករា ស្ថានភាពសេដ្ឋកិច្ចសង្គម ទទួលបានលទ្ធផលវិជ្ជមាន និងគួរឲ្យកត់សម្គាល់។ 

ក្នុងខែមករាឆ្នាំ ២០២៣ សេដ្ឋកិច្ចវៀតណាមបន្តមានស្ថិរភាព - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំជាប្រចាំខែមករា ឆ្នាំ២០២៣។ ក្នុងខែមករា ស្ថានភាពសេដ្ឋកិច្ចសង្គម ទទួលបានលទ្ធផលវិជ្ជមាន និងគួរឲ្យកត់សម្គាល់។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពជាមូលដ្ឋាន; សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើន ឡើង ០,៥២% បើធៀបនឹងខែមុន កើនជិត ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន។ ពាណិជ្ជកម្ម និងសេវាកម្មកើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន; អតិរេកពាណិជ្ជកម្មសម្រេចបាន ៣,៦ ពាន់លានដុល្លារអាមេរិក; ភ្ញៀវអន្តរ ជាតិមានចំនួន ៨៧១ ពាន់លើកនាក់; អង្គភាពអាជីវកម្មបង្កើតថ្មីជិត ១១ ពាន់អង្គភាព; ជីវភាពរស់នៅរបស់ប្រជាជនបន្តត្រូវបានកែលម្អ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយផ្ទាល់នៅរដ្ឋធានីហាណូយ ហើយតភ្ជាប់ តាមប្រព័ន្ធអនឡាញជាមួយខេត្តក្រុងនានាដើម្បីវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមករា និងភារកិច្ចសំខាន់ៗក្នុងខែកុម្ភៈ; ការអនុវត្តកម្មវិធីស្តីពីការស្តារ និងអភិវឌ្ឍ សេដ្ឋកិច្ចសង្គម; ការបែងចែកនិងការបើកចំណាយទុនវិនិយោគសាធារណៈ; ការ កសាងគម្រោងមជ្ឈមណ្ឌលទិន្នន័យជាតិ; ជាពិសេសការអនុវត្តភារកិច្ចបន្ទាប់ពីបុណ្យតេត តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ