ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ ចំនួនជិតកន្លះលាននាក់

(VOVWORLD) - អាមេរិក ឥណ្ឌា ប្រេស៊ីល អង់គ្លេស រុស្សី និងបារាំង គឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារជំងឺរាតត្បាតកូវីដ១៩។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ ចំនួនជិតកន្លះលាននាក់ - ảnh 1

ទីតាំងធ្វើតេស្តមេរោគកូវីដ១៩នៅ Times Square ទីក្រុង New York សហរដ្ឋអាមេរិក នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១។ (រូបថត៖ THX/VNA)

យោងតាមគេហទំព័រស្ថិតិអន្តរ ជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ២០ ខែធ្នូ (UTC) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ សរុបចំនួនជិត ២៧៥លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួនជិត ៥,៤ លាននាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ថ្មីចំនួនជិត កន្លះលាននាក់ ដែលក្នុងនោះចក្រភពអង់គ្លេសមានចំនួនច្រើនជាងគេ គឺជិត ៨៣,០០០ករណី។ អាមេរិក ឥណ្ឌា ប្រេស៊ីល អង់គ្លេស រុស្សី និងបារាំង គឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ