ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ទុនវិនិយោគសរុបរបស់វៀតណាមនៅក្រៅប្រទេសបានកើនឡើងជិត ២,៥ ដង

(VOVWORLD) - វិស័យលក់ដុំនិងរាយស្ថិតនៅលំដាប់ទី ២ ដោយមានទុនវិនិយោគសរុប ១៤៨,៦ លានដុល្លារស្មើនឹង ២៧,២%។ បន្ទាប់គឺវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមទាំងសកម្មភាពរដ្ឋបាលនិងសេវាកម្មគាំទ្រទៀតផង។

យោងតាមនាយកដ្ឋានវិនិយោគបរទេស ក្នុងបរិបទដែលជំងឺកូវីដ-១៩ រាតត្បាតយ៉ាងស្មុគស្មាញនៅលើពិភពលោក ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ ទុនវិនិយោគបរទេសផ្តល់ថ្មី និងបន្ថែមរបស់វៀតណាមឈានដល់ជិត ៥៤៧ លានដុល្លារអាមេរិក ដែលកើនឡើងជិត ២,៥ ដងប់ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០។ តាមនោះ គម្រោង ចំនួន ២៤ ទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគថ្មីដោយមានដើមទុនសរុបជិត ១៤៤ លានដុល្លារ។

វិនិយោគិនវៀតណាមបានវិនិយោគនៅបរទេសលើវិស័យចំនួន ១២ ក្នុងនោះមុខជំនាញវិជ្ជាជីវៈ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខគេដោយមានគម្រោងកែទម្រង់ទុនចំនួន ៣  លើក គឺទុនវិនិយោគសរុបដែលទើបទទួលបាននិងកើនឡើង ២៧០,៨ លានដុល្លារ ស្មើនឹង ៤៩.៥% នៃទុនវិនិយោគសរុប។ វិស័យលក់ដុំនិងរាយស្ថិតនៅលំដាប់ទី ២ ដោយមានទុនវិនិយោគសរុប ១៤៨,៦ លានដុល្លារស្មើនឹង ២៧,២%។ បន្ទាប់គឺវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមទាំងសកម្មភាពរដ្ឋបាលនិងសេវាកម្មគាំទ្រទៀត ផង។

បច្ចុប្បន្នមានប្រទេសនិងតំបន់ដែនដីចំនួន ១៥ ដែលទទួលការវិនិយោគនៅវៀត ណាម។ សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារវិនិយោគធំបំផុតរបស់សហគ្រាសវៀតណាម ដោយមានគម្រោងវិនិយោគថ្មីចំនួន ៣ និងគម្រោងកែតម្រូវដើមទុនចំនួន ២, ដើមទុនវិនិយោគដែលបានចុះបញ្ជីសរុបមានចំនួន ៣០២,៨ លានដុល្លារស្មើនឹង ៥៥,៤% នៃការវិនិយោគសរុប។ បន្ទាប់គឺប្រទេសកម្ពុជា កាណាដា បារាំង ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ