កុបកម្មនៅប្រទេសកុងហ្គោបណ្ដាលឲ្យមនុស្សជាង៥០នាក់ស្លាប់

កុបកម្មនៅប្រទេសកុងហ្គោបណ្ដាលឲ្យមនុស្សជាង៥០នាក់ស្លាប់ - ảnh 1
ការធ្វើបាតុកម្មនៅ Goma ប្រទេសកុងហ្គោ នាថ្ងៃទី១៩ កញ្ញា (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងសេចក្ដីជូនដំណឹងសារព័ត៌មានមួយ សម្ព័ន្ធភាពប្រឆាំងនៅ
សាធារណៈរដ្ឋប្រជាមានិតកុងហ្គោឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៥០នាក់
បានស្លាប់ក្នុងការប៉ះទង្គិចរវាងប៉ូលីសនិងកងកម្លាំងគាំទ្រភាគីប្រឆាំង ដែលកើត
មានឡើងកាលពីថ្ងៃទី១៩ កញ្ញា នៅរដ្ឋធានី Kinshasa។តាមភាគីប្រឆាំងថា មនុស្ស
ជាង៥០នាក់នេះបានស្លាប់ដោយសារកងកម្លាំងប៉ូលីសបានបាញ់គ្រាប់ កាំភ្លើងពិត
ទៅលើពួកបាតុករ។កម្លាំងប្រឆាំងបានអំពាវនាវឲ្យប្រជាជនកុងហ្គោទាំងអស់ទៅ
ធ្វើបាតុកម្មនាថ្ងៃទី២០ កញ្ញា សំដៅសំណូមពរឲ្យប្រធានាធិបតី លោក Joseph
Kabila លាលែងពីតំណែង។លោក Joseph Kabila ជាអ្នកចាត់ ចែងការប្រទេស
កុងហ្គោរចាប់តាំងពីឆ្នាំ២០០១មក ត្រូវហាមឃាត់ចូលរួមការឈរ ឈ្មោះបោះ
ឆ្នោតតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ប៉ុន្តែលោករូបនេះមិនមានចេតនាលាលែង
ពីតំណែងរបស់ខ្លួនក្នុងខែធ្នូខាងមុខនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ