ក្បួនរថយន្តផ្សព្វផ្សាយទេសចរណ៍អាស៊ាន-ចិនឆ្នាំ ២០១៦ បញ្ចប់ការធ្វើដំណើរ


ក្បួនរថយន្តផ្សព្វផ្សាយទេសចរណ៍អាស៊ាន-ចិនឆ្នាំ ២០១៦ បញ្ចប់ការធ្វើដំណើរ - ảnh 1
ក្បួនរថយន្តផ្សព្វផ្សាយទេសចរណ៍អាស៊ាន-ចិនឆ្នាំ ២០១៦ បញ្ចប់ការធ្វើដំណើរ (VNA)

(VOVworld) – នាថ្ងៃទី ១១ ធ្នូ ក្បួនរថយន្តផ្សព្វផ្សាយទេសចរណ៍អាស៊ាន-ចិនឆ្នាំ
២០១៦ (CAITA) បានមកដល់ទីបញ្ចប់នៅរដ្ឋធានី Jakarta បញ្ចប់ការធ្វើដំណើរ
មានចម្ងាយ ១០ ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចំនួន ៩ ក្នុងរយៈពេល ១០ ថ្ងៃ។
 ក្បួនរថយន្តមាន ២៥ គ្រឿងដោយមានសមាជិកចំនួនជិត ១០០ នាក់ ក្នុងនោះ
 មានអ្នកកាសែតជាច្រើននៃបណ្ដាទីភ្នាក់ងារសារព័ត៌មានរបស់ចិននិងប្រទេស
ជាសមាជិកអាស៊ាន។ នេះគឺជាផ្នែកមួយក្នុងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី
 ២៥ ទិវាទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ ថ្លែងមតិនៅពិធីទទួលក្រុមរថយន្ត
CAITA នៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី​ អគ្គលេខាធិការរងអាស៊ាន លោក Mochtan
 បានសង្កត់ធ្ងន់ថា៖ ការធ្វើដំណើរនេះបានបង្កើនការជួបប្រាស្រ័យប្រជាជនរវាង
 ប្រទេសនានានិងជាស្ពានតភ្ជាប់សំខាន់ដែលរួមចំណែកជំរុញចំណងមិត្តភាពរវាង
 ប្រជាជនចិននិងប្រជាជននៃបណ្ដាប្រទេសអាស៊ាន។ លោក Bui Quy Phong
អ្នកទទួលបន្ទុកផ្នែកម៉ាឃីតធីងកីឡានៃក្រុមវៀតណាមឲ្យដឹងថា៖ មានមនុស្ស
ចំនួន​៥នាក់ក្នុងនោះមានអ្នកយកព័ត៌មានចំនួន ២ នាក់របស់វៀតណាមចូលរួម
ព្រឹត្តិការណ៍នេះ។ នេះគឺជាដំណើរទស្សនាមានអត្ថន័យសំខាន់​ បង្កើតឡើងការ
យោគយល់គ្នាទៅវិញទៅមកខាងវប្បធម៌កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង
ប្រទេសទាំងឡាយក្នុងតំបន់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ