កប៉ាល់​ទេសចរណ៍​ដឹក​ភ្ញៀវ​​អន្តរជាតិ​ជាង ២​ពាន់​នាក់មក​ទស្សនា​ Ha Long

(VOVWORLD) - នាថ្ងៃទី ២៦ ខែមីនា នៅកំពង់ផែអន្តរជាតិ Ha Long (ខេត្ត Quang Ninh) នាវាទេសចរណ៍លំដាប់ខ្ពស់ Mein Schiff ៥ (ម៉ាល់តា) បានដឹកភ្ញៀវទេសចរអឺរ៉ុបចំនួនជាង ២០០០នាក់ ដែលភាគច្រើនមានសញ្ជាតិអាល្លឺម៉ង់ មកទស្សនាទីក្រុង Ha Long។
កប៉ាល់​ទេសចរណ៍​ដឹក​ភ្ញៀវ​​អន្តរជាតិ​ជាង ២​ពាន់​នាក់មក​ទស្សនា​ Ha Long - ảnh 1នាវាទេសចរណ៍រលំដាប់ខ្ពស់ Mein Schiff ៥ បានចូលចតនៅកំពង់ផែអន្តរជាតិ Ha Long (រូបថត៖ TTXVN)

តាមកាលវិភាគ ភ្ញៀវទេសចរបានទៅទស្សនាគោលដៅល្បីៗដូចជា៖ ឈូងសមុទ្រ Ha Long, សារមន្ទីរ Quang Ninh, ដំណើរកម្សាន្តទីក្រុងដើម្បីទទួលបានបទពិសោធន៍វប្បធម៌ ម្ហូបអាហារ និងគោលដៅជាច្រើនទៀតនៅទីក្រុង Ha Long។

នាយប់ថ្ងៃដដែល នាវា Mein Schiff ៥ បានបន្តដំណើរទេសចរណ៍អន្តរជាតិរបស់ខ្លួន។ ចាប់តាំងពីដើមខែមក នេះជាលើកទីបីហើយដែល Mein Schiff ៥ បាននាំភ្ញៀវទេសចរអឺរ៉ុបមកទស្សនា និងទទួលបទពិសោធន៍នៅ Ha Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ