កម្ពុជា៖ ប្រធានគណៈបក្ស CNRP ត្រូវចោទប្រកាន់ពីបទក្បត់ជាតិ

(VOVWORLD) - តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី៥ កញ្ញា បានសម្រេចចោទប្រកាន់លោក កឹម សុខា ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្ម ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ 
កម្ពុជា៖ ប្រធានគណៈបក្ស CNRP ត្រូវចោទប្រកាន់ពីបទក្បត់ជាតិ - ảnh 1 លោក កឹម សុខា ត្រូវចាប់ខ្លួនដោយជាប់ចោទពីបទក្បតិជាតិនិងធ្វើចារកម្ម (រូបថត៖AFP/TTXVN)

(VOVworld) - តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី៥ កញ្ញា បានសម្រេច ចោទប្រកាន់លោក កឹម សុខា ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្ម ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីជូនដំណឹងរបស់តំណាងអយ្យការ ពោលខាងលើលើកច្បាស់ថា ដោយឈរលើការថ្លែងមតិជាសាធា រណៈរបស់ លោក កឹម សុខា ក្នុងខ្សែអាត់វីដេអូដែលត្រូវបានចុះផ្សាយនាពេលថ្មីៗនេះ រួមជា មួយភស្តុតាងនានាដែលត្រូវបានសមត្ថកិច្ចកម្ពុជាប្រមូលផ្ដុំ ហើយប្រៀបធៀបជា មួយនឹងចម្លើយរបស់ ជនសង្ស័យបានសរឲ្យឃើញថា លោក កឹម សុខា បានធ្វើ សន្ទិដ្ឋិភាពជាមួយបរទេស ធ្វើចារកម្មនិងក្បត់ជាតិចាប់ពីឆ្នាំ១៩៩៣មក។

        តាមអ្នកនាំពាក្យរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ថា ដោយបទល្មើសនេះ លោក កឹម សុខា អាចប្រឈមមុខនឹង ការដាក់ពន្ធនាគារឡើងដល់ទៅ ៣០ឆ្នាំ។ នាបច្ចុប្បន្ន សំណុំរឿងនេះត្រូវបានដាក់ ជូនចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញដើម្បីដំណើរការបែបបទនីតិវិធីតាមច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ