កម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយ​ឯកភាពគ្នា​រៀបចំកិច្ចប្រជុំជាន់ខ្ពស់រដ្ឋាភាជាប្រចាំ

(VOVWORLD) - ប្រធានរដ្ឋសភាទាំងបីបានឯកភាពគ្នាតម្លើងកម្រិតយន្តការនៃកិច្ចប្រជុំបច្ចុប្បន្ននេះទៅជា“កិច្ចប្រជុំជាន់ខ្ពស់រវាងរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម” ដែលប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាទាំង ៣ ដោយផ្លាស់ប្ដូរវេនគ្នា។
កម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយ​ឯកភាពគ្នា​រៀបចំកិច្ចប្រជុំជាន់ខ្ពស់រដ្ឋាភាជាប្រចាំ - ảnh 1កម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយឯកភាពគ្នារៀបចំកិច្ចប្រជុំជាន់ខ្ពស់រដ្ឋាភាជាប្រចាំ

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភា នៃបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី៤៣ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងសមភាគីកម្ពុជា សម្តេច ហេង សំរិន និងឡាវ លោក Saysomphone Phomvihane បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមរបស់ប្រធានរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមបង្កើតយន្តការនៃកិច្ចប្រជុំជាន់ខ្ពស់រដ្ឋសភាទាំងបីប្រទេសជាលើកដំបូង។

តាមនោះ ប្រធានរដ្ឋសភាទាំងបីបានឯកភាពគ្នាតម្លើងកម្រិតយន្តការនៃកិច្ចប្រជុំបច្ចុប្បន្ននេះទៅជា“កិច្ចប្រជុំជាន់ខ្ពស់រវាងរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម” ដែលប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាទាំង ៣ ដោយផ្លាស់ប្ដូរវេនគ្នា។ សេចក្តីថ្លែងការណ៍រួមបានអះអាងថា ការបង្កើតយន្តការនៃកិច្ចប្រជុំជាន់ខ្ពស់រវាងរដ្ឋសភានៃប្រទេសទាំងបី គឺសំដៅពង្រឹង និងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ ជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងបី និងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ